Ronaldo៖ “​បើ​មានឱកាស​ល្អ​ ខ្ញុំ​នឹង​ទៅ​លេង​នៅ​អា​មេ​រិច​”​

18-January-2016 | ដោយ មួយឡា

កំពូល ​Super​ Star​ របស់​ក្រុម​ Real​ Madrid​ កីឡាករ​ Cristiano​ Ronaldo​ បាន​និយាយ​ថាបើ​មាន​ឪ​កាស​ល្អ​ គាត់​នឹង​ទៅ​លេង​នៅ​ Major​ League​ Soccer​ មុន​ពេល​បញ្ចប់​អាជីព​។​

កីឡាករ​ប៉​ទុ​យ​ហ្គា​ល់​នេះ​ធ្លាប់​បាន​បញ្ជាក់ ​ថា​គាត់​គ្មាន​បំណង​ទៅ​លេង​នៅ​អា​មេ​រិច​ទេ​ ប៉ុន្តែ​ពេល​នេះ​ប្រហែលជា​គាត់​ផ្លាស់​ប្តូរ​ចិត្ត​ហើយ​។​

Ronaldo​ បាននិយាយកាលពី​ខែវិច្ឆិកា​ថា​៖​ “​វា​មិនមែន​ន័យ​ការ​លេង​នៅ​លី​ក​នៅ​អា​មេ​រិច​ កា​តា​ និង​ឌូបៃ​មិនល្អ​ទេ​ ប៉ុន្តែ​គ្មាន​មើល​មិនឃើញ​ទេ​ថា​ខ្លួនឯង​នឹង​នៅ​ទីនោះ​។​”

តែ​ពេល​នេះ​គាត់​បាន​និយាយ​ថា​កំរិតស្តង់ដារ​បាល់ទាត់​មានការ​រីក​ចំរើន​ និង​បាន​អះអាង​ថា​គាត់​អាច​នឹង​ផ្ទេរ​ទៅ​អា​មេ​រិច​ នៅ​ពេល​គាត់​ចេញពី​ Bernabeu​ ។​

 

​  a0
(​រូបតំណាង​)

​គាត់​បាន​ប្រាប់​ GQ​ថា​៖​ “​ប្រហែលជា​អនាគត​នឹង​ជា​ឪ​កាស​ល្អ​សំរាប់​ខ្ញុំ​ក្នុង​ការ​លេង​នៅ​អា​មេ​រិច​។​ អ្នក​មិន​អាច​ដឹង​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​វា​គួរ​អោយ​ចាប់អារម្មណ៍​។​ ខ្ញុំ​បាន​ពិចារណា​ពី​វា​ ព្រោះ​ដូច​ខ្ញុំ​និយាយ​ចឹ​ង​បាល់ទាត់​នៅ​ទីនោះ​ល្អ​ច្រើន​ ខ្ញុំ​គិត​ថា​វា​នឹង​អាច​ទៅ​រួច​។​”

Ronaldo​ ត្រូវ​បាន​ក្រុម​យក្ស​មួយ​ចំនួន​ទាក់ទង​ចាក​ចេញពី​ Bernabeu​ នៅ​រដូវក្តៅ​នេះ​ ក្នុង​នោះ​មាន​ Paris​ Saint-Germain​ ដែល​ចេញ​មុខ​ចេញ​មាត់​ជាងគេ​៕

ប្រភព​៖​ goal.com , sportkh

 

ចំនួនអ្នកទស្សនា

    19574467

  • ថ្ងៃនេះ41
  • ម្សិលមិញ4561
  • សប្តាហ៍នេះ17641
  • ខែនេះ10761
  • ឆ្នាំនេះ347021
  • សរុប19574467