មនុស្សជាច្រើនតែងតែចូលចិត្តការបរិភោគពោតអាំង ព្រោះថាក្រៅពីមានក្លិនឈ្ងុយឆ្ងាញ់ហើយ វាជួយឱ្យឆ្អែត និង នឹងពោះបានយូរទៀតផង។
តាមធម្មតានៅពេលដែលយើងអាំងពោត តែងតែប្រើទឹកអំបិលលាយជាមួយនឹងស្លឹកខ្ទឹម ប៊ីចេងលាបដើម្បីបន្ថែមរសជាតិ។ ទោះបីជាយ៉ាងណា ការអាំងពោត បើយើងមិនចេះរបៀបអាំងទេ ក៏មិនផ្តល់រសជាតិឈ្ងុយឆ្ងាញ់ជាទីពេញចិត្តនោះដែរ។ តទៅ បើអ្នកចង់អាំងពោតឱ្យមានរសជាតិឈ្ងុយឆ្ងាញ់គួរឱ្យចង់បរិភោគនោះ មុនពេលអាំងត្រូវលាបទឹកខ្ទិះដូងជាមួយនឹងស្ករ និងអំបិលជាមុនសិន។
ការប្រើរូបមន្តនេះនឹងជួយឱ្យការអាំងពោតរបស់អ្នកកាន់តែមានរសជាតិ កាន់តែឈ្ងុយឆ្ងាញ់ ហើយអ្នកបរិភោគកាន់តែចូលចិត្តមួយកម្រិតទៀត។ បើអ្នកជាអ្នកអាំងពោតលក់វិញ កុំភ្លេចសាកល្បងប្រើរូបមន្តនេះ ពីព្រោះថា នឹងអាចជួយឱ្យអ្នកមានអតិថិជនកាន់តែច្រើនឡើងថែមទៀត៕
ប្រភព៖ rosemag