ការស្រាវជ្រាវមួយចំនួន បានឱ្យដឹងថា ថ្វីបើគ្រឿងស្រវឹង មិនមានទំនាក់ទំនង ឬសមាសធាតុប្រឆាំងជំងឺ និងមិនអាចព្យាបាល មូលហេតុរបស់ជំងឺផ្តាសាយក៏ដោយ តែការទទួលទានវា ក្នុងកម្រិតមធ្យម ពិតជាមានប្រសិទ្ធភាពមួយចំនួន សម្រាប់ការបង្ការ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលប្រើប្រាស់ស្រា ក្នុងពេលមានជំងឺផ្តាសាយ ចូរប្រាកដថា វាមិនមានប្រតិកម្មអ្វី ជាមួយនឹងថ្នាំដែលប្រើប្រាស់ទេ។
ចូរផឹកគ្រឿងស្រវឹង ក្នុងកម្រិតមធ្យម
ការសិក្សាបានឱ្យដឹងថា ខណៈពេលដែលគ្រឿងស្រវឹង មិនអាចព្យាបាលជំងឺផ្តាសាយបាននោះ តែការទទួលទានវា ក្នុងកម្រិតមធ្យម រយៈពេលយូរទៅៗ វាអាចជួយបង្កើនភាពស៊ាំ នឹងជំងឺផ្តាសាយវិញ។ ការសិក្សាមួយរបស់លោក Carnegie Mellon បានរកឃើញថា អ្នកផឹកគ្រឿងស្រវឹងក្នុងកម្រិតមធ្យម មានភាពស៊ាំកាន់តែខ្លាំង ទៅនឹងការឆ្លងជំងឺផ្តាសាយ។ អ្វីដែលពិសេសនោះគឺថា ស្រា ត្រូវបានគេដឹងថា មានប្រយោជន៍ច្រើន ដោយសារតែឥទ្ធិពល នៃសមាសធាតុអង់ទីអុកស៊ីដង់របស់វាតែម្តង។ ស្រាដែលសម្បូរសារធាតុនេះ គឺធ្វើអំពីទំពាំងបាយជូរ។ ហេតុដូច្នេះហើយ ការទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតមធ្យម ក្នុងរដូវកាលផ្តាសាយ គឺមានប្រយោជន៍ណាស់ ក្នុងការបង្ការជំងឺនេះ។
ផឹកគ្រឿងស្រវឹង ដើម្បីបំបាត់រោគសញ្ញា
បើសិនជាអ្នក មិនអាចបង្ការជំងឺផ្តាសាយបានទេ អ្នកប្រហែលជាអាចបំបាត់រោគសញ្ញា របស់ជំងឺនេះបាន តាមរយៈការប្រើប្រាស់គ្រឿងស្រវឹង ដ៏មានសុវត្ថិភាព។ គ្រឿងស្រវឹង អាចកាត់បន្ថយរោគសញ្ញា នៃការឈឺចាប់ខ្លាំងក្លា របស់ជំងឺផ្តាសាយ បានបណ្តោះអាសន្នដែរដូចជា ការឈឺបំពង់ក ឈឺរាងកាយ និងភាពអួរអាប់ក្នុងខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អ អ្នកគួរតែយល់ថា គ្រឿងស្រវឹង មិនអាចព្យាបាលជំងឺអ្នកបានទេ ប៉ុន្តែ វាបន្ថយរោគសញ្ញា។
• ចូរចាំថា នៅពេលប្រើប្រាស់គ្រឿងស្រវឹង ដើម្បីបំបាត់រោគសញ្ញា ជំងឺផ្តាសាយនោះ យកល្អ អ្នកគួរតែទទួលទានទឹកបន្ថែមទៀត ដើម្បីបង្ការការខ្សោះជាតិទឹកក្នុងខ្លួន។
• មិនត្រូវប្រើថ្នាំ ព្យាបាលជំងឺផ្តាសាយផង និងផឹកគ្រឿងស្រវឹងផងឡើយ ព្រោះវាអាចមានប្រតិកម្មជាមួយគ្នា និងបង្កគ្រោះថ្នាក់បាន៕
ប្រភព៖ health