ផ្លែបឺរ គឺជាប្រភេទផ្លែឈើម្យ៉ាង ដែលមានប្រភពមកពី Persea Americana ដែលវាជាដើមឈើមួយ ដែលមានពណ៌បៃតងជានិច្ច និង អាចមានកំពស់រហូតដល់ ៦៥ហ្វីត។ ផ្លែបឺរ មានជាច្រើនប្រភេទផ្សេងៗ គ្នា ដែលត្រូវបានគេចាត់ជាបីក្រុមសំខាន់ៗ រួមមាន៖ ប្រភេទ Mexican, Guatemalean, និង West Indianដែលពួកវាទាំងនោះ មានសភាពខុសគ្នាដោយសារ ទំហំ, រូបរាង, គុណភាព និង ភាពឆាប់ត្រជាក់របស់វា ។ ផ្លែបឺរ ដែលមានភាពល្បីល្បាញជាងគេ នៅក្នុងសហរដ្ឋអាមេរិក គឺប្រភេទ Hass ដែលវាមាន សភាពគគ្រើម និង មានសំបកខ្មៅ លាយពណ៌ត្នោតក្រហមដូចម្ទេស។ ប្រភេទទូទៅម្យ៉ាងទៀត គឺ Fuerteដែលមានទំហំធំជាង ប្រភេទ Hass និង មានសំបករលោង មានពណ៌បៃតងចាស់ និង មានរាងដូចផ្លែព័រ ។
ផ្លែបឺរ គឹមានទំងន់ខុសៗគ្នាទៅតាមប្រភេទរបស់វា ។ ផ្នែកនៃផ្លែបឺរដែលអាចញ៉ាំបាន គឺសាច់ខាងក្នុងរបស់វា ដែលមានពណ៌លឿងបៃតង និង មានរសជាតិ ឈ្ងុយឆ្ងាញ់ មានជាតិបឺរ និង មានរសជាតិស្រដៀងសណ្តែកដីបន្តិច។ ហើយសំបក និង គ្រាប់របស់វា គឺមិនអាចញ៉ាំបាននោះទេ។
អត្ថប្រយោជន៍របស់ផ្លែបឺរ ចំពោះសុខភាព
- ការពារជំងឺមហារីកក្រពេញប្រូស្តាត។ ផ្លែបឹរ ត្រូវបានគេបង្ហាញថា វាមានឥទ្ធិពល ក្នុងការរារាំងដល់ការរីកលូតលាស់ របស់ជំងឺមហារីកក្រពេញប្រូស្តាត។
- ប្រឆាំងការពារ នឹង ជំងឺមហារីកក្នុងមាត់។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា សាមាសធាតុ ផ្សំជាក់លាក់មួយចំនួននៅក្នុង ផ្លែបឺរ គឺអាចស្វែងរកឃើញនូវ កោសិកាត្រៀមមហារីក និង កោសិកាមហារីកដែលមាននៅក្នុងក្រអូមមាត់ ហើយវាអាចធ្វើការបំផ្លាញពួកវាបាន ដោយមិន មានការប៉ះពាល់ដល់ កោសិកាដែលមានសុខភាពល្អនោះទេ។
- ជួយការពារដល់ ជំងឺមហារីកសុដន់។ ផ្លែបឺរ ក៏ដូចជា ប្រេងអូលីវ គឺមានផ្ទុកនូវជាតិ oleic acid ខ្ពស់ ដែលវាត្រូវបានគេ បង្ហាញថា វាអាចជួយការពារដល់ ជំងឺមហារីកសុដន់ នៅក្នុងករណីសិក្សាជា ច្រើន។
- ផ្តល់ផលល្អ ចំពោះសុខភាពភ្នែក។ ផ្លែបឺរគឺមានសារជាតិ carotenoid lutein នៅក្នុងនោះ ច្រើនជាង ប្រភេទផ្លែឈើដទៃទៀត។ សារជាតិ lutein ធ្វើការ ការពារប្រឆាំងនឹងឱនភាពនៃការ មើលឃើញ និង ជំងឺភ្នែកឡើងបាយ ដែលវាទាំងពីរនេះ គឺជាជំងឺភ្នែក ដែលទាក់ទងនឹងអាយុកាល។
- ជួយបន្ទាប កម្រិតកូឡេស្តេរ៉ូល។ ផ្លែបឺរ គឺមានជាតិ beta- sitosterol ដែលវាជាសមាសធាតុផ្សំ មួយដែល ត្រូវបានបង្ហាញថាវាមាន ឥទ្ធិពលក្នុងការជួយបន្ទាបដល់ កម្រិតកូឡេស្តេរ៉ូល។ នៅក្នុង ករណីសិក្សាមួយ មានអ្នកស្ម័គ្រចិត្តចូលរួមក្នុងការពិសោធន៍នេះ ចំនួន ៤៥នាក់ បានមានការធ្លាក់ ចុះជាមធ្យម នូវកម្រិតកូឡេស្តេរ៉ូល បានដល់ ១៧ភាគរយ បន្ទាប់ពីពួកគេ បានញ៉ាំផ្លែបឺរ តែក្នុង រយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ។
- ជំនួយដល់សុខភាពបេះដូង ។ ទឹកផ្លែបឺរមួយកែវ មានសារជាតិ folate ចំនួន ២៣ភាគរយ ដែលវា ត្រូវបានគេណែនាំអោយអ្នក ធ្វើការទទួលទានអោយបានរៀងរាល់ថ្ងៃ។ ការសិក្សាបានបង្ហាញថា អ្នកទាំងឡាយណាដែលបាន ទទួលទានអាហារដែលសំបូរទៅដោយសារជាតិ folate គឹមានការ ប្រឈមនឹងជំងឺបេះដូង ក្នុងកម្រិតទាប ជាងអ្នកដែលមិនបានទទួលទានពួកវា។ វីតាមីន E ដែលជាប្រភេទខ្លាញ់ monounsaturated និង សារជាតិglutathione នៅក្នុងផ្លែបឺរ ក៏បានផ្តល់ភាព អស្ចារ្យ ចំពោះសុខភាពបេះដូងរបស់អ្នកផងដែរ។
- ការពារជំងឺដាច់សសៃឈាម ក្នុងខួរក្បាល។ កម្រិតខ្ពស់នៃសារជាតិ folate នៅក្នុងផ្លែបឺរ ក៏ត្រូវបាន ការពារអ្នកប្រឆាំងនឹង ជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។ មនុស្សដែលបរិភោគអាហារ ដែលសំបូរទៅដោយសារជាតិ folate គឺមានអត្រានៃការប្រឈមនឹង ជំងឺដាច់សសៃឈាមក្នុងខួរ ក្បាលតិចជាង អ្នកដែលមិនបានទទួលទានវា។
- ធ្វើអោយការបឺតស្រូប យកសារជាតិបំប៉នបានប្រសើរជាងមុន។ ការសិក្សាស្រាវជ្រាវ បានរក ឃើញថា សារជាតិបំប៉នជាក់លាក់មួយចំនួនត្រូវបានបឺតស្រូប បានយ៉ាងល្អជាងមុន នៅពេល ដែលពួកគេបានញ៉ាំវា ជាមួយនឹងផ្លែបឺរ។ នៅក្នុងករណីសិក្សាមួយ បានបង្ហាញថា នៅពេលដែល អ្នកបានចូលរួម ករណីសិក្សានេះបាន ទទួលទានបន្លែដែលមានលាយជាមួយនឹងផ្លែបឺរ គឺពួកគេ បានធ្វើការបឺតស្រូបយកនូវសារជាតិ carotenoids បានដល់ទៅ៥ដងច្រើនជាង អ្នកដែលមិនបាន ញ៉ាំវា ជាមួយនឹងផ្លែបឺរ។
- វាជាប្រភពនៃ Glutathione ។ ផ្លែបឺរគឺជាប្រភពដ៏ប្រសើរនៃ ពពួក Glutathione ដែលវាជាសារធាតុ ប្រឆាំងនឹងប្រតិកម្មអុកស៊ីត យ៉ាងសំខាន់ ដែលអ្នកសិក្សាស្រាវជ្រាវ បាននិយាយថា វាពិតជាផ្តល់ អត្ថប្រយោជន៍ចំពោះការ ការពារប្រឆាំងនឹងភាពចាស់ជរា, ជំងឺមហារីក និង ជំងឺបេះដូង ។
- ជាឃ្លាំងផ្ទុកនូវ សារជាតិវីតាមីន E ។ ផ្លែបឺរគឺជាប្រភពដ៏ប្រសើរ នៃសារជាតិវីតាមីន E ដែលវា ជាវីតាមីនមួយដ៏សំខាន់ ដែលជួយការពារប្រឆាំងនឹង ជំងឺជាច្រើន និង ជួយរក្សាដល់សុខភាពរាង កាយទាំងមូល ៕
ប្រភព៖ health