ក្លឹប Watford បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាប Nordin Amrabat ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះពីក្លឹប Malaga របស់ក្របខ័ណ្ឌអេស្ប៉ាញ La Liga។
ខ្សែបម្រើស្លាបអន្តរជាតិម៉ា រ៉ុកវ័យ២៨ឆ្នាំរូបនេះ នឹងចូលរួមជាមួយនឹងក្រុមរបស់លោក Quique Sánchez Flores ក្រោយពីការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទនៅលើទឹកដីក្រុម Swansea City ដែលបានទទួលជ័យជម្នះ ១-០ នៅពីមុខអ្នកចាត់ការទូទៅថ្មីម្នាក់របស់ពួកគេ។
ទាក់ទងនឹងកីឡាកររូបនេះ លោក Flores បានប្រាប់កាលពីដើមសប្តាហ៍នេះថា៖ «រូបគេមានគុណភាពក្នុងនាមជាកីឡាករដែលយើងចូលចិត្ត។ រូបគេអាចលេងក្នុងតំបន់ប្រយុទ្ធ រូបគេគ្រប់គ្រងបាល់បានល្អ ហយរូបគេអាចផ្លាស់ប្តូរចលនាយ៉ាងរហ័សជាមួយនឹងភាពខ្លាំងរបស់ ខ្សែប្រយុទ្ធម្នាក់ និងអាចគេចផុតពីតំបន់ការពារ»។ គ្រូបង្វឹករូបនេះបានប្រាប់បន្ថែមទៀតថា៖ «រូបគេក៏អាចលេងក្នុងតំបន់បម្រើស្លាបផងដែរ ពីព្រោះរូបគេមានល្បឿន និងចលនារហ័ស ពោលគឺជាថាមពលដែលបន្ថែមក្នុងជម្រើសក្នុងនាមជាក្រុមមួយ»៕
ប្រភព៖ The Guardian , cambosport