រាងកាយត្រូវការ ជាតិតឹកដូចឡានត្រូវការប្រេង និងសាំងអញ្ចឹងដែរ។ រាល់កោសិកា និងសិរីរាង្គទាំងអស់របស់រាងកាយអាស្រ័យទៅលើទឹកនេះឯងទើបធ្វើការ មានប្រសិទ្ធភាព។
ការមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់គឺជារឿងសំខាន់
ទឹកគឺជាជីវជាតិមួយដ៏សំខាន់បំផុតរបស់រាងកាយមនុស្សយើង។ រាងកាយមនុស្សពេញវ័យផ្សំឡើងដោយជាតិទឹកពី ៦០ ទៅ៧៥ភាគរយ។ ទឹកជួយថែរក្សាសីតុណ្ហភាពរាងកាយ ការពារសរីរាង្គសំខាន់ៗ ជំនួយដល់ការរំលាយអាហារ ដឹកជញ្ជូនអុកស៊ីសែន និងជីវជាតិ ព្រមទាំងបញ្ចេញចោលកាកសំណល់ និងជាតិពុលពីក្នុងខ្លួន។ ការដែលមានជាតិទឹកក្នុងខ្លួនមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យអស់កម្លាំង ទល់លាមក និងជំងឺផ្សេងៗទៀត។
តើអ្នកញ៉ាំទឹកបានគ្រប់គ្រាន់ហើយឬនៅ?
ជាមធ្យមមនុស្សយើងត្រូវការញ៉ាំទឹកពី ៨ ទៅ១០កែវជារៀងរាល់ថ្ងៃ។ បើសិនជាអ្នកហាត់ប្រាណទៀងទាត់វិញ ការថែរក្សាកម្រិតជាតិទឹកក្នុងខ្លួនគឺជារឿងសំខាន់ណាស់។ ចូរញ៉ាំទឹកមុនពេល អំឡុងពេល និងក្រោយពេលហាត់ប្រាណទៅ៕
ប្រភព៖ health