Ronaldo​ ប្រកាសពី​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ Messi

19-January-2016 | ដោយ មួយឡា

Cristiano​ Ronaldo​ បាន​បង្ហើប​ប្រាប់​ថា​ ខ្លួន​និង​ Lionel​ Messi​ គឺ​មាន​ទំនាក់ទំនង​ល្អ​ និង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​។​
តារា​ឆ្នើម​ក្រុម​ Real​ Madrid​ (CR7)​ តែង​ត្រូវ​គេ​ប្រៀបធៀប​ និង​ជា​គូប្រជែង​ធំ​ពានរង្វាន់​ Ballon​ d’Or​ ជាមួយ​ Messi​ របស់​ក្រុម​ Barcelona​ ហើយ​ក៏​ជា​គូប្រជែង​ធំ​នៅ​ក្លិប​យក្ស​ទាំង​២​ នៅ​អេ​ស្ប៉ា​ញ​ផង​ដែរ​។​

 

0

​យ៉ាងណា​ CR7​ បាន​ប្រាប់​ដល់​ Goal​ កាលពី​ថ្ងៃអាទិត្យ​ពី​ទំនាក់ទំនង​ជាមួយ​ Messi​ ថា​៖​ “​យើង​មាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ យើង​តែងតែ​រីករាយ​ពេល​ទំនាក់ទំនង​ល្អ​ ប៉ុន្តែ​ប្រហែល​រយៈពេល​ពីរ​ទី​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ វា​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​”​។

​ក្នុង​ពិធី​ប្រកាស​ពាន​ Ballon​ d”Or​ 2015​ នៅ​ទីក្រុង​ Zurich​ ដែល​ Messi​ ជា​អ្នក​ឈ្នះ​នោះ​ Ronaldo​ បាន​បង្ហើប​ប្រាប់​ថា​ ខ្លួន​បាន​ជួយ​ធ្វើ​ជា​អ្នកបកប្រែ​ឲ្យ​ Messi​ និង​ Neymar​។​ កីឡាករ​វ័យ​៣០​ឆ្នាំ​ បាន​បន្ថែម​ថា​៖​ “​ពេល​ឡើង​លើ​ឆាក​ ទាំង​ Messi​ និង​ Neymar​ មិន​អាច​និយាយ​អង់គ្លេស​ទេ​ ហើយ​ខ្ញុំ​បាន​ក្លាយជា​បកប្រែ​ឲ្យ​។​ ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ​ ហើយ​ប្រាប់​ថា​ កុំ​ភ្លេច​បង់លុយ​ឲ្យ​ខ្ញុំ​ថ្លៃ​បកប្រែ​!​ (​កំប្លែង​លេង​)”៕

ប្រភព​៖​ bleacherreports

 

ចំនួនអ្នកទស្សនា

    19577437

  • ថ្ងៃនេះ3011
  • ម្សិលមិញ4561
  • សប្តាហ៍នេះ20611
  • ខែនេះ13731
  • ឆ្នាំនេះ349991
  • សរុប19577437