ទស្សនាវដ្តីសុខភាព វេជ្ជសាស្ត្រ The new England Journal of Medicine បានបកស្រាយនូវស្ថានភាពមួយដែលបញ្ជាក់ថាទឹកតែគឺជា ភ្នាក់ងារបង្កអោយមានជំងឺតម្រងនោម ដោយសារតែវត្តមានរបស់ សារជាតិ oxalate ។ថ្វីបើសារជាតិនេះ មិនមែនមានតែនៅក្នុងទឹកតែ ហើយអាចមាននៅក្នុងប្រភេទអាហារដទៃៗទៀត ការទទួលយកវាក្នុងបរិមាណច្រើនជ្រុល វានឹងធ្វើអោយរាងកាយយើងមានគ្រោះថ្នាក់ ជាពិសេសប្រសិនបើអ្នក ជួបនូវស្ថានភាពដូចខាងក្រោមនេះ ៖
• ធ្លាប់មាន ការវះកាត់ក្រពះ (gastric bypass surgery)
• ផឹកទឹកផ្លែឈើច្រើនពេក
• បរិភោគអាហារដែលសម្បូរទៅដោយវីតាមីន C
ហេតុអ្វីបានជាវាមានគ្រោះថ្នាក់?
ដោយសារតែ oxalate មានវត្តមានជាច្រើននៅក្នុងប្រភេទអាហារផ្សេងៗទៀត នោះអ្នកត្រូវតែពិចារណាឱ្យបានឌិតដល់ទៅលើរបស់ដែលអ្នកត្រូវទទួលទាន ។ មជ្ឈមណ្ឌលសិក្សាផ្នែកអាហារបំប៉ន និងរបបអាហារ បានណែនាំថា បើអ្នកត្រូវទទួលទានអាហារដែលមានផ្ទុកសារជាតិនេះ នោះអ្នកក៏គួរកំណត់វាមិនមិនឱ្យលើសពី ៤០ទៅ ៥០មីលីក្រាម ជារៀងរាល់ថ្ងៃនោះដែរ។
ជាការពិត ការផឹកតែទឹកកកត្រឹមតែ ១ទៅ២កែវ ក្នុងមួយថ្ងៃ វានឹងមិនធ្វើអោយអ្នកទទួលបាននូវកម្រិតដ៏លើសលុបនេះទេ ប៉ុន្តែមនុស្សភាគច្រើនហាក់នឹងងាយផឹកវា រហូតដល់ទៅ១០កែវក្នុងមួយថ្ងៃ ដែលនេះជាកត្តាប្រឈមធ្វើអោយអ្នក មានបញ្ហាសុខភាពបាន។ អ្វីដែលគួរអោយបារម្ភនោះគឺ សារជាតិ oxalate នេះគឺជាមូលហេតុអាចធ្វើអោយអ្នក មានជំងឺគ្រួសក្នុងតម្រងនោមបាន។ ក្នុងរយៈពេលជាយូរ ដុំគ្រួសនឹងបិទជិតនូវការបង្ហូរចេញរបស់ទឹកនោម ហើយនាពេលនោះហើយ គេនឹងឃើញនូវវត្តមាន oxalate នៅក្នុងតម្រងនោម។ ស្ថានភាពនេះ នឹងបង្កើននូវប្រតិកម្មប្រឆាំងនឹងការរលាក ដែលនេះជាមូលហេតុ អាចបង្កអោយមានស្នាមសម្លាក និងបាត់បង់ជាលិកា នៅក្នុងតម្រងនោម ។
ជាចុងក្រោយ អ្នកជំងឺត្រូវទទួលការវិភាគបន្ថែម និងប្រឈមនឹងការឈឺចាប់នេះ ដោយសារតែតម្រងនោមរបស់ពួកគេ បានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ៕
ប្រភព៖ Health