លោក Jurgen Klopp បានបញ្ជាក់ថាគាត់គ្មានបញ្ហាជាមួយនឹងគោលការណ៍ដោះដូរកីឡាករបស់ ក្រុម Liverpool ទេ ហើយគាត់នឹងធ្វើការសំរេចចុងក្រោយថាត្រូវទិញឬលក់កីឡាករណាខ្លះ។
ចូលកាន់តំណែងកាលពីខែតុលា គ្រូបង្វឹកវ័យ៤៨ឆ្នាំនេះបានបញ្ជាក់ថាគាត់មានពាក្យមួយចំនួនពី ការដោះដូរកីឡាករ នៅពេលដែលមានគេសួរពីវា។
អតីតគ្រូបង្វឹក Brendan Rodgers បានអះអាងដូចគ្នានៅពេលគាត់ត្រូវបានតែងតាំង និងបាននិយាយពីគណកម្មាធិកាទិញដូរកីឡាករកាលពីចុងសប្តាហ៍កន្លងទៅ ថា ប្រសិនបើគាត់ចង់ទិញកីឡាករ តែកីឡាករនោះមិនមាននៅក្នុងបញ្ជីទិញទេ នោះគាត់មិនអាចទិញបានទេ។
និយាយបែបនេះគាត់ចង់បញ្ជាក់ថាជំនួញនេះគឺជាការសំរេចចិត្តជាក្រុមជាងការសំរេចចិត្តដោយបុគ្គល។
(រូបតំណាង)
ប៉ុន្តែលោក Klopp គ្មានកង្វល់ពីរឿងរ៉ាវទាំងនោះឡើយ និងបានបញ្ជាក់ទៀតថាគ្មានកីឡាករណាដែលគាត់មិនត្រូវការ អាចធ្វើការជាមួយគាត់នៅ Melwood ឡើយ។
គាត់បានពន្យល់ថា៖ “ខ្ញុំដឹងថា គ្មាននរណាម្នាក់នឹងនិយាយពីរឿងនោះទេ។ ប្រសិនបើអ្នកចង់បានកីឡាករមួយ ឧទាហរណ៍ថា Zlatan Ibrahimovic ខ្ញុំមិនដឹងពីតំលៃរបស់គាត់ពេលនេះទេ ប៉ុន្តែកីឡាករវ័យ៣៤ឆ្នាំហើយ អ្នកនឹងអោយគាត់១០០លានផោនទេ ដូចនេះខ្ញុំត្រូវសួរសិនមុនទិញយកគាត់។”
“ខ្ញុំនិយាយតាំងពីថ្ងៃទី១នៅពេលដែលខ្ញុំមកទីនេះថា វាដូចតែអ្វីដែលខ្ញុំធ្លាប់ធ្វើការទេ បុគ្គលិករបស់ខ្ញុំ និងខ្ញុំមានគំនិតខ្លះៗពីកីឡាករដែលយើងស្គាល់ យើងលឺ និងបានពត៌មានពីគាត់។”
(រូបតំណាង)
“វាមិនមែនជាការងារបស់ខ្ញុំទេក្នុងការកាត់វីដូអូពីកីឡាករនោះ ហើយបន្ទាប់មកអ្នកអង្កេតកីឡាកររបស់យើងយកមក ហើយប្រាប់ខ្ញុំអោយមើលវា យើងបានលឺពីគាត់ ឃើញគាត់ យើងបានមើលគាត់យូរហើយ ។ ដូចខ្ញុំនិយាយខាងដើមចឹង វាដូចនឹងខ្ញុំនិយាយនៅក្នុងសន្និសិតកាសែតដំបូងដែរ បើខ្ញុំមិនចង់អោយកីឡាករមកទីនេះ គាត់នឹងមិនមកទេ។”
“ប្រសិនបើកីឡាករមិនសមនឹងថវិកាដែលយើងមាន នោះក៏គាត់មិនមកដែរ។ វាធម្មតាទេសំរាប់ខ្ញុំ គ្មានអ្វីត្រូវភ្ញាក់ផ្អើលទេសំរាប់ខ្ញុំ។”
ប្រភព៖ goal.com , sportkh