ស្ត្រេសមានឥទ្ធិពលបង្កើនការរំលាយអាហារក្នុងរាងកាយដែលអាចភ្ញោចឱ្យ រាងកាយបញ្ចេញសារធាតុប៉ូតាស្យូមទៅក្រៅកាន់តែច្រើន។ ប៉ុន្តែការញ៉ាំផ្លែចេកទំហំមធ្យមមួយផ្លែគឺមានជាតិប៉ូតាស្យូម ៤៥០មីលីក្រាមទៅហើយ។ វាអាចជួយបង្ការជំងឺក្រិនរឹងសរសៃឈាម និងជំងឺបេះដូងបាន។ ក្រៅពីនេះ ផ្លែចេកផ្ទុកទៅដោយវីតាមីន C ម៉ង់ហ្គាណេស ជាតិសរសៃ និងវីតាមីន B6 រហូតដល់ ៣៦ភាគរយនៃតម្រូវការយើងឯណោះ។ ផ្លែចេកមានជាតិស្ករបីប្រភេទខុសៗគ្នា និងជាតិសរសៃខ្ពស់។ វាមានសមត្ថភាពបង្កើនថាមពល ហើយការសិក្សាជាច្រើនបានអះអាងថា ផ្លែចេកអាចព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាពជាងថ្នាំទៅទៀត។ ខាងក្រោមនេះគឺជាជំងឺដែលផ្លែចេកអាចព្យាបាលបាន៖
ទល់លាមក
ផ្លែចេកគឺជាប្រភេទនៃជាតិសរសៃ និងសារធាតុ Pectin ដ៏អស្ចារ្យ ដែលអាចភ្ញោចដល់ការរំលាយអាហារ និងលាងសម្អាតជាតិពុល និងលោហៈធ្ងន់ៗក្នុងរាងកាយបាន។ វាក៏ដើរតួនាទីជាប្រូបាយអូទិចដែរ។ ផ្លែឈើមួយនេះមានជាតិសរសៃរលាយ និងមិនរលាយ។ ជាតិសរសៃរលាយអាចបឺតស្រូបជាតិទឹកពីក្នុងពោះវៀនដែលនាំឱ្យរាកបាន ។ ដូច្នេះវានឹងជួយបំបាត់អាការៈទល់លាមកបាន។
ស្ត្រេស
ស្ត្រេសមានឥទ្ធិពលអវិជ្ជមានយ៉ាងធំមួយចំពោះសុខភាពមនុស្សយើង។ វានឹងបង្កើនការរំលាយអាហារ និងបញ្ចេញជាតិប៉ូតាស្យូមពីរាងកាយកាន់តែច្រើន។
លើសសម្ពាធឈាម
ការញ៉ាំជាតិប្រៃច្រើនពេក និងកង្វះជាតិប៉ូតាស្យូមសុទ្ធតែនាំឱ្យសម្ពាធឈាមឡើងខ្ពស់ទាំង អស់។ ដូច្នេះហើយ អ្នកគួរតែញ៉ាំអាហារណាដែលសម្បូរជាតិប៉ូតាស្យូមនោះគឺផ្លែចេក តែម្តង។ ការសិក្សាជាច្រើនបានអះអាងថា ប៉ូតាស្យូមអាចបន្ថយសម្ពាធឈាមលើអ្នកញ៉ាំប្រៃបាន។ ប៉ូតាស្យូមនឹងភ្ញោចដល់ការបញ្ចេញចោលជាតិប្រៃតាមទឹកនោម។ ចូរញ៉ាំផ្លែចេករាល់ព្រឹកដើម្បីរក្សាសម្ពាធឈាមឱ្យនៅធម្មតារហូត ។
បាក់ទឹកចិត្ត
ផ្លែចេកផ្ទុកទៅដោយសារធាតុ Tryptophan ដែលអាចភ្ញោចដោយបញ្ចេញសារធាតុ Serotonin ដែលគេស្គាល់ថាជាអ័រម៉ូនសប្បាយចិត្ត។ គ្រាន់តែផ្លែចេកមួយផ្លែអាចបង្កើនចំនួន Serotonin ទៅហើយ ដូច្នេះអ្នកនឹងធូរអារម្មណ៍ ព្រមទាំងសប្បាយចិត្តជាមិនខាន៕
ប្រភព៖ health