ក្រូចឆ្មារ
ក្រូចឆ្មារផ្ទុកវីតាមីន C កម្រិតខ្ពស់ រួមនឹងសារជាតិទប់ស្កាត់អុកស៊ីតកម្មអាចជួយធ្វើឲ្យមានតុល្យភាពនៃ ផលប៉ះពាល់របស់បណ្តារ៉ាឌីកាល់សេរី។ ទន្ទឹមនឹងនេះក្រូចឆ្មារក៏មានប្រសិទ្ធភាពជួយរក្សាសរសៃឈាមឲ្យ ទន់ និង អាចបត់បែនដោយងាយស្រួល។ ការរក្សាឲ្យសរសៃឈាមទន់នឹងជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នក។ ដូច្នេះការផឹកទឹកក្រូចឆ្មារញឹកញាប់នឹងជួយគ្រប់គ្រងសម្ពាធឈាម របស់អ្នកបានយ៉ាងល្អ។ វិធីមួយដែលអាចជួយឲ្យអ្នកផឹកទឹកក្រូច ឆ្មារបានច្រើនគឺច្របាច់ដាក់ក្នុងទឹក ។ ចូរច្របាច់ក្រូចឆ្មារមួយចំហៀង ដើម្បីយកទឹកដាក់ចូលក្នុងទឹកសម្រាប់ផឹកមួយកែវ និង បន្ថែមស្ករសបន្តិចដើម្បីឲ្យងាយស្រួលលេប៕
ប្រភព៖ rosemag