បន្ទាប់ ពីលឺដំណឹងថា ក្លឹបធំៗនៅទ្វីបអ៊ឺរ៉ុបដូចជាក្លឹប Real Madrid, Barcelona, Manchester City និង Liverpool ចាប់អារម្មណ៍ទៅលើកីឡាករវ័យក្មេង Leroy Sane ពេលនេះគ្រូបង្វឹក Andre Breitenreiter បានបញ្ជាក់ថា “Leroy Sane នៅមិនទាន់ត្រៀមខ្លួនក្នុងការផ្ទេរទៅលេងនៅក្លឹបធំៗនៅទ្វីបអ៊ឺ រ៉ុបបាននោះទេ។”
កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះបានរកគ្រាប់បាល់បានច្រើនគួរសម ដែរសម្រាប់វត្តមាន 17 ប្រកួតនៅ Bundesliga ហើយក្លឹបធំៗនៅអេស្ប៉ាញ និងអង់គ្លេសក៏ចាប់អារម្មណ៍កីឡាកររូបនេះតែម្តង។ តាមសម្តីរបស់គ្រូបង្វឹកក្លឹប Schalke ប្រហែលជាមិនចង់លក់កីឡាករវ័យក្មេង Sane ចេញពីក្លឹបនេះទេ ដោយលើកហេតុផលថា ក្លឹបទុកកីឡាករវ័យក្មេងនេះកសាងសមត្ថភាពសិន។
គ្រូបង្វឹករូបនេះនិយាយថា “ការប្រកាសនេះគឺតាមការសម្រេចចិត្តរបស់ម្ចាស់ក្លឹប និងខ្ញុំ ហើយយើងគ្មានគោលបំណងក្នុងការលក់ដូរកីឡាករ Leroy នោះទេ។ ក្លឹបធំៗចង់បានកីឡាកររូបនេះ ប៉ុន្តែគាត់ស្ថិតនៅក្នុងការអភិវឌ្ឈសមត្ថភាពសិន។ គាត់ត្រូវរៀនសូត្រជាច្រើនទៀតរហូតពេញវ័យដែលអាចលេងនៅក្លឹប Barcelona ឬ Real Madrid បាន។” កុងត្រារបស់កីឡាករ Leroy ជាមួយនឹងក្លឹប Schalke ត្រូវផុតនៅខែឧសភា ឆ្នាំ 2019 ៕
ប្រភព៖ goal.com , sportkh