អាហារគឺជាអ្វីដែលមនុស្ស គ្រប់រូបត្រូវការជាចាំបាច់រាល់ថ្ងៃសម្រាប់ទ្រទ្រង់រាងកាយគេដើម្បីរស់ ប៉ុន្តែនៅពេលដែលអ្នកបរិភោគ អ្នកត្រូវតែប្រយ័ត្នពីអាហារមួយចំនួនដែលអាចធ្វើឲ្យអ្នកមានអាយុ ខ្លី។ ដូចនេះតើមានអាហារអ្វីខ្លះដែលអាចបំផ្លាញសុខភាពអ្នកបានយ៉ាងងាយ នោះ?
ថ្លើមជ្រូក
នៅក្នុងថ្លើមជ្រូកមានផ្ទុកកាឡូរីរហូតដល់៤០០មីលីក្រាម ដូចនេះបើអ្នកបរិភោគវាច្រើន វាអាចធ្វើឲ្យសរសៃឈាមអ្នកកករឹងបាន ហើយបើថ្លើមនោះមានមេរោគ វានឹងធ្វើឲ្យអ្នកមានជំងឺផ្សេងៗយ៉ាងលឿន។
ឆារខ្វៃ
នៅក្នុងឆារខ្វៃមានសារធាតុដែលអាចបំផ្លាញសុខភាពអ្នកបានយ៉ាងងាយ រួមជាមួយខ្លាញ់ដែលយកមកបំពងវាក៏អញ្ចឹងដែរ។
សាច់អាំង
នៅពេលដែលអ្នកបរិភោគសាច់អាំងច្រើន វានឹងធ្វើឲ្យអ្នកមានជំងឺមហារីកយ៉ាងងាយបំផុត ដោយសារតែផ្សែងដែលភាយចេញមកនៅពេលដែលអ្នកអាំង វានឹងរត់ចូលទៅក្នុងរាងកាយអ្នកតាមរយៈខ្យល់ដង្ហើមអ្នក។
ប៊ីចេង
ប៊ីចេងគឺជាគ្រឿងផ្សំដែលគេប្រើសម្រាប់ធ្វើឲ្យម្ហូបមាន រសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែអ្នកមិនត្រូវប្រើច្រើនឡើយ ព្រោះវាអាចប៉ះពាល់សុខភាពអ្នកយ៉ាងងាយ។
ស្ពៃជ្រក់
អ្នកមិនត្រូវបរិភោគស្ពៃដែលគេប្រលាក់ ឬផ្អាប់ច្រើននោះទេ ព្រោះគេដាក់ថ្នាំសម្រាប់ទុកវាបានយូរ ហើយមិនខូច ដូចនេះក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឲ្យអ្នកមានជំងឺដោយមិនដឹងខ្លួន ប្រសិនជាអ្នកចង់ពិសារ អ្នកគួរតែធ្វើដោយខ្លួនឯងទើបល្អ។
តៅហ៊ូស្អុយ
នៅដំណាក់កាលនៃការធ្វើតៅហ៊ូគឺមានភាពស្មុគស្មាញណាស់ ហើយក៏មានជាតិប្រៃខ្ពស់ដែរ ដូចនេះក្រោយពេលដែលអ្នកញ៉ាំរួច វានឹងអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង៕
ប្រភព៖ health