ហង្ស​ក្រហម​ Liverpool​ ប្រជែង​ជាមួយនឹង​តោ​ខៀវ​ Chelsea​ ក្នុង​ការ​ដណ្តើម​យក​កីឡាករ​ Alex​ Teixeira

22-January-2016 | ដោយ មួយឡា
ពេល​នេះ​ ក្លឹ​ប​ហង្ស​ក្រហម​ Liverpool​ ស្ងាត់ៗ​បាន​ចាប់ផ្តើម​ច​ចារ​ក្នុង​ការ​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ​ Alex​ Teixeira​ របស់​ក្លឹ​ប​ Shakhtar​ Donetsk​ ។​ កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​លឺ​ល្បី​ថា​បាន​ទទួល​ការ​ ចាប់អារម្មណ៍​ផង​ដែរ​ពី​ក្លឹ​ប​ Chelsea​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​អ្នកតំណាង​ណាមួយ​របស់​ក្លឹ​ប​ Chelsea​ ទៅ​ច​ចារ​ជាមួយនឹង​ក្លឹ​ប​ Shakhtar​ នៅឡើយ​នោះ​ទេ​។​​
 
 
 
5S
 
 
កីឡាករ​ Alex​ ទើបតែ​មាន​វ័យ​ ២៦​ ឆ្នាំ​អាច​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​ ២៩​ លាន​ផោន​ ដែល​តម្លៃ​នេះ​ក៏​អាច​ធ្វើ​ឱ្យ​ក្លឹ​ប​ Chelsea​ ស្ទាក់​ស្ទើរចិត្ត​ផង​ដែរ​។​ ក្លឹ​ប​ Shakhtar​ ក៏​មានឈ្មោះ​ត្រូវ​ទៅ​លេង​នៅ​ Florida​ Cup​ ផង​ដែរ​។​ ចំនែក​គ្រូបង្វឹក​ Jurgen​ Klopp​ វិញ​បាន​បញ្ជាក់​ហើយ​ថា​ គាត់​នឹង​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់​ដែល​ខ្លាំង​នឹង​រក​គ្រាប់​បាល់​បាន​ នៅ​រដូវ​កាល​នេះ​។​ បើ​ពិនិត្យ​មើល​ពី​សមត្ថភាព​របស់​ Teixeira​ គឺ​គាត់​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​ ២២​ គ្រាប់​សម្រាប់​វត្តមាន​ ១៥ លើក​នៅ​រដូវ​កាល​នេះ​។​ ​

បើ​ក្លឹ​ប​ Liverpool​ ពិតជា​ទិញ​បាន​ខ្សែប្រយុទ្ធ​នេះ​មែន​ លោក​ Jurgen​ Klopp​ ពិតជា​រីករាយ​ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​។​ បច្ចុប្បន្ន​នេះ​ ក្លឹ​ប​ Liverpool​ លេង​បាន​ចំណាត់ថ្នាក់​ល្អ​គួរសម​ឡើង​វិញ​ហើយ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​វត្តមាន​របស់​កីឡាករ​ Daniel​ Sturridge​ ចូល​លេង​នោះ​ទេ​ចាប់តាំងពី​ដូរ​ចេញ​នៅ​ពេល​ប្រកួត​ជាមួយនឹង​ក្លឹ​ប​ Newcastle​ កាលពីដើម​ខែធ្នូ​មក​ តែ​គេ​មើលឃើញ​ថា​ វត្តមាន​របស់​ Roberto​ Firmino​ បាន​ក្លាយជា​កីឡាករ​ដ៏​សំខាន់​ដែល​បាន​លេង​ជាមួយនឹង​ក្លឹ​ប​ Arsenal​ និង​ Manchester​ United​ ជាដើម​៕

​ប្រភព​៖​ goal.com , sportkh

 

ចំនួនអ្នកទស្សនា

    19582917

  • ថ្ងៃនេះ3241
  • ម្សិលមិញ5241
  • សប្តាហ៍នេះ26091
  • ខែនេះ19211
  • ឆ្នាំនេះ355471
  • សរុប19582917