ក្រុមគ្រូពេទ្យ ជំនាញបានឱ្យដឹងថា សារធាតុអាហារសំខាន់ៗដែលមាននៅក្នុងគ្រាប់ឈូក គឺប្រូតេអ៊ីនមានខ្ពស់រហូត ទៅដល់ ២៣ ភាគរយ ទើបវាជាប្រភពប្រូតេអ៊ីនដូចគ្នានឹងការទទួលទានសណ្ដែកសៀង ។
មូលហេតុដែលធុញជាតិប្រភេទនេះបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សលោកនោះ គឺមានការស្រាវជ្រាវមួយគេបានរក ឃើញថាគ្រាប់ឈូកមានសារធាតុអេនធីអកស៊ីដេនក្នុងបរិមាណខ្ពស់ ដែលសារធាតុនេះមាន គុណសម្បត្តិ ជាច្រើនយ៉ាងដូចជា ជួយបង្អង់ដំណើរចុះខ្សោយនៃអវយវៈ និង ស្បែក ជួយ ការពាររោគមហារីក ជាពិសេសមហារីកថ្លើម។
គ្រាប់ឈូកមានប្រយោជន៍ខាងឱសថខ្ពស់ណាស់ គ្រូពេទ្យបុរាណថៃមានជំនឿថា វាជួយ ប៉ូវកម្លាំង កែរោគ ឈឺសន្លាក់ផ្សេងៗ បំបាត់ក្ដៅក្នុង បំបាត់ស្រេកទឹក ។ ចំណែកឯក្រុមគ្រូពេទ្យ បុរាណចិនវិញបានឱ្យដឹងថា គ្រាប់ឈូកជួយប៉ូវក្រលៀន លំពែង បេះដូង និង ថ្លើម។
ស្របគ្នានឹងកិច្ចស្រាវជ្រាវនៅក្រៅប្រទេសដែលបញ្ជាក់ថា «សារធាតុអេនធីអក់ស៊ីដេននឹងជួយការពារ និង ប៉ូវថ្លើម ជាពិសេសថ្លើមដែលត្រូវបញ្ចេញសារធាតុ ដែលជា ភ្នាក់ងាររំញោចឱ្យ កើតមហារីកថ្លើមចេញពីរាងកាយ ទើបការទទួលទានគ្រាប់ឈូកអាច ការពារការកើតមហារីក»៕
ប្រភព៖ rosemag