លោក Wenger ថា Costa ធ្វើ​ឲ្យ Mertesacker ទទួលរងនូវ​ការ​បណ្តេញ​ចេញ

25-January-2016 | ដោយ មួយឡា

លោក Arsene Wenger អ្នក​ចាត់​ការ​ទូទៅ​របស់ Arsenal បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ Diego Costa បាន​ធ្វើ​ឲ្យ​ខ្សែ​ការ​ពារ Per Mertesacker ទទួល​​ការ​ពិន័យ​កាត​​ក្រហម​បណ្តេញ​ចេញ ក្រោយ​ពីក្តី​សង្ឃឹមនៃ​ការ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League របស់​ពួកគេ​​បាន​ជួបការ​ខកចិត្ត​ដោយ​សារ​តែ​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល ១-០ ក្នុង​ផ្ទះ​​ខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Chelsea កាល​​ពី​ថ្ងៃ​​អាទិត្យ​។

 

costa

Mertesacker បាន​រង​នូវការ​ពិន័យ​កាត​ក្រហម​តែ​ម្តង​សម្រាប់​​ការ​ឈូស​ជើង​ទៅលើ​ខ្សែ​ ប្រយុទ្ធ Diego Costa នៅនាទី ទី​១៨ ហើយ Costa បាន​ស៊ុត​បាល់​​បញ្ចូល​ទី​តែ​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​នោះក្នុង​រយៈ​ពេល ​៥​នាទី​ក្រោយ​មក ក្រោយ​ពី​មានការ​បញ្ជូល​បាល់​យ៉ាង​​ល្អ​ពី​សំណាក់ Branislav Ivanovic នៅ​ក្បែរ​បង្គោល​ទី​។

Costa បាន​ក្លាយ​ជា​ដើម​ហេតុ​ក្នុង​ការ​ធ្វើ​ឲ្យ Gabriel រង​នូវ​ការ​បណ្តេញ​ចេញក្នុង​ការ​ប្រកួតកាលពី​ខែ​កញ្ញា តាម​រយៈ​ការ​ធ្វើ​ឲ្សែ​ការ​ពារ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​​ទាត់​ទៅលើ​ជើង​ របស់​គេ ក្នុង​ពេលក្រុម Chelsea ទទួល​ជ័យ​ជម្នះ ២-០ ប៉ុន្តែ ស្រប​ពេល​ដែល​កំហុស​របស់ Mertesacker ទៅ​លើ​រូប​គេ​ហាក់​ដូច​ជា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ លោក Wenger មាន​អារម្មណ៍​ថា ការ​​ស្តី​បន្ទោស​គួរ​តែ​ធ្លាក់​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អេ​ស្ប៉ាញ ​រូបនេះម្តង​ទៀត​។

លោក Wenger បាន​ឲ្យ​ដឹង​ថា៖ «រូប​គេ​ធ្វើ​ឲ្យ​កីឡាករ​ពីរ​នាក់​រង​ការ​ពិន័យ​កាត​ក្រហម​នៅ​រដូវកាល​នេះ​។ ខ្ញុំ​​មិនមែនកំពុង​តែ​ចោទ​ប្រកាន់​រូបគេ​ឡើយ ប៉ុន្តែ នោះ​គឺ​ជា​រឿង​ពិត​។ នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​របស់​ខ្សែ​ប្រយុទ្ធ​ម្នាក់ ហើយ Costa ពិត​ជា​មាន​​ជំនាញ​ក្នុងការ​ធ្វើ​បែប​នោះ​»​៕

ប្រភព​៖ Channel News Asia , cambosport

 

ចំនួនអ្នកទស្សនា

    19560197

  • ថ្ងៃនេះ3371
  • ម្សិលមិញ4111
  • សប្តាហ៍នេះ3371
  • ខែនេះ77811
  • ឆ្នាំនេះ332751
  • សរុប19560197