​ការ​សិក្សាស្រាវជ្រាវ៖ អ្នក​ចូល​​គេង​យឺត​ឆ្លាត​​​ជាង​អ្នក​ចូល​គេង​ពី​ព្រលប់​

25-January-2016 | ដោយ មួយឡា

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​​ថ្មី​មួយ​​បង្ហាញ​ថា​ ​អ្នក​ដែល​​ចូល​​គេង​​យឺត​ ​​​អាច​ជា​មនុស្ស​​ឆ្លាត​ជាង​​អ្នក​ដែល​ចូល​គេង​​ពី​ក្បាល​ព្រលប់។ ​មិន​ត្រឹម​តែ​ឆ្លាត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ទៀត​ផង។

​​ការ​បក​ស្រាយ​នា​ពេល​នេះ​ គឺ​ផ្អែក​ទៅ​តាម​លទ្ធផល​នៃ​ការ​សិក្សា​​​ដែល​​ធ្វើ​ឡើង​ដោយ​​សាកលវិទ្យាល័យ ​​Catholic University of the Sacred ​នៅ​ទីក្រុង​ មីឡង់​ ប្រទេស​អ៊ីតាលី។ ​​​លទ្ធផល​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ​អ្នក​ដែល​គេង​​​យឺត​​ច្រើន​ធ្វើ​កិច្ចការ​របស់​គេ​បាន​ល្អ​​នៅ​ពេល​យប់​ ​​ហើយ​ពួក​គេ​មាន​គំនិត​ច្នៃ​ប្រឌិត​​ច្រើន​បន្ទាប់​ពី​ថ្ងៃ​លិច។

ស្រប​ពេល​ជា​មួយ​គ្នា​ដែរ​​​​ អ្នក​​​ដែល​ចូល​គេង​​យឺត​ ក៏​ជា​មនុស្ស​មិន​សូវ​មាន​ភាព​តានតឹង​ច្រើន​ដែរ។ ​នេះ​បើ​តាម​លទ្ធផល​នៃ​​ការ​សិក្សា​​​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៅ​ សាកលវិទ្យាល័យ​ Westminster។

​ទោះ​ជា​យ៉ាង​ណា​​ ការ​សិក្សា​​របស់​សាកលវិទ្យាល័យ​ទាំង​ពីរ​ខាង​លើ​ ​បាន​ជ្រើស​រើស​​ចំនួន​​​​មនុស្ស​​តិច​​​ ដែល​មិន​ទាន់​​អាច​អះអាង​ថា​​​ ​លទ្ធផល​នៃ​ពិត​ជា​ត្រឹម​ត្រូវ​​ ១០០%​នោះ​ទេ៕​

ប្រ​ភព៖​​ mydolotest.com , bizkhmer

 

ចំនួនអ្នកទស្សនា

    19559067

  • ថ្ងៃនេះ2241
  • ម្សិលមិញ4111
  • សប្តាហ៍នេះ2241
  • ខែនេះ76681
  • ឆ្នាំនេះ331621
  • សរុប19559067