Real​ Madrid​ ទិញ​បាន​កីឡាករ​វ័យក្មេង​របស់​ Boca​ Juniors​ នឹង​បន្ត​តាម​​​ទិញ​​កី​ឡា​ករ​​២​​រូប​​ទៀត​​

25-January-2016 | ដោយ មួយឡា

ក្រុម​នៅ​អេ​ស្បា​ញ​បាន​ព្រមព្រៀង​ជាមួយ​កីឡាករ​ខ្សែបំរើ​វ័យ​១៨​ឆ្នាំ​ហើយ​ ប៉ុន្តែ​ក្លឹ​ប​កំពុង​តាម​ទិញ​យក​កីឡាករ​២​រូប​ទៀត​។​​

តាម​ប្រភព​ Marca​ បានអោយ​ដឹង​ថា​ក្រុម​ Real​ Madrid​ បាន​យល់ព្រម​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ Rodrigo​ Bentancur​ របស់​ក្រុម​ Rodrigo​ Bentancur​ ហើយ​ ស្រប​ពេល​ដែល​ក្លឹ​ប​អេ​ស្បាយ​មួយ​នេះ​ក៏​កំពុង​ចង់បាន​ខ្សែបំរើ​ Leroy​ Sane​ របស់​ Schalke​ និង​ខ្សែការពារ​ស្លាប​ឆ្វេង​ Ricardo​ Rodriguez​ របស់​ Wolfsburg​ ទៀត​ផង​ដែរ​។​

1E

ប្រភព​បានអោយ​ដឹង​ថា​ Bentancur​ វ័យ​១៨​ឆ្នាំ​បាន​យល់ព្រម​ជាមួយ​គ្នា​ក្លឹ​ប​ ប៉ុន្តែ​កីឡាករ​អ៊ុយ​រ៉ា​ហ្គា​យ​នេះ​នឹង​នៅ​តែ​លេង​លក្ខណៈ​ខ្ចី​ជើង​អោយ​ ក្រុម​ Boca​ សិន​រហូត​ដល់​ចប់​រដូវ​កាល​។​

ជាមួយ​គ្នា​នេះ​ដែរ​ Sane​ ត្រូវ​បាន​គេ​អោយ​តំលៃ​ប្រមាណ​៥០​លាន​អឺ​រ៉ូ​ ប៉ុន្តែ​ក្រុម​ Madrid​ ដឹងខ្លួន​ថា​ពួក​គេ​នឹង​ជួប​ការ​ប្រជែង​ដ៏​ធំ​ជាមួយ​ Barcelona​ ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​វ័យក្មេង​នៅ​ Bundesliga​ រូប​នេះ​។​
​ក្រុម​ Madrid​ ក៏​នឹង​សម្លឹង​រក​ខ្សែការពារ​ស្លាប​ឆ្វេង​ម្នាក់​ទៀត​ ពោល​គឺ​កីឡាករ​ Rodriguez​ ដែល​អាច​មាន​តំលៃ​ខ្លួន​ប្រមាណ​៣០​លាន​អឺ​រ៉ូ​ ប៉ុន្តែ​ Wolfsburg​ នឹង​មិន​លក់​កីឡាករ​ស្វី​ស​នេះ​ទេរ​ហូត​ដល់​ចប់​រដូវ​កាល​។​

​ប្រភព​៖​ goal.com , sportkh

 

ចំនួនអ្នកទស្សនា

    19560217

  • ថ្ងៃនេះ3391
  • ម្សិលមិញ4111
  • សប្តាហ៍នេះ3391
  • ខែនេះ77831
  • ឆ្នាំនេះ332771
  • សរុប19560217