De​ Laurentiis សាកល្បង​ទិញ​កីឡាករ​ Dybala​ មក​លេង​នៅ​ Napoli​ ប៉ុន្តែ​បរាជ័យ​

26-January-2016 | ដោយ មួយឡា

អគ្គនាយក ​ Aurelio​ De​ Laurentiis​ របស់​ក្លឹ​ប​ Napoli​ បាន​អះអាង​ថា​ គាត់​បាន​ព្យាយាម​ក្នុង​ការ​ទិញ​ខ្សែប្រយុទ្ធ​ Paulo​ Dybala​ ពី​ក្លឹ​ប​ Juventus​ ប៉ុន្តែ​ក្លឹ​ប​មួយ​នេះ​បាន​ធ្វើការ​បដិសេធ​មិន​លក់​កីឡាករ​វ័យ​ 22​ ឆ្នាំ​រូប​នេះនោះ​ទេ​។​ កីឡាករ​ Dybala​ បាន​ជួយ​ស្រោចស្រង់​ក្លឹ​ប​ Juventus​ ដែល​លេង​អន់​ចាប់ពី​ដើមរដូវ​កាល​រហូត​ដល់​មាន​ចំណាត់ថ្នាក់​លេខ​ 2​ មាន​ពិន្ទុ​ទាប​ជាង​ក្លឹ​ប​ Napoli​ តែ​ 2​ ពិន្ទុ​ប៉ុណ្ណោះ​។​​

អគ្គនាយក ​រូប​នេះ​បន្ថែម​ថា​ “​កីឡាករ​ Higuain​ និង​ Dybala​ ជា​កីឡាករ​ពី​រូប​ផ្សេង​គ្នា​ ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​កីឡាករ​ Dybala​ ព្រោះ​គាត់​មាន​ទេព​កោសល្យ​ និង​សមត្ថភាព​។​ ប្រសិនបើ​កីឡាករ​ Dybala​ ពិតជា​ព្រម​មក​លេង​នៅ​ក្លឹ​ប​ Napoli​ នោះ​យើង​នឹង​លក់​កីឡាករ​ណា​ម្នាក់​ចេញ​។​ ទោះបី​ Juventus​ បដិសេធ​មិន​លក់​ក្តី​ តែ​យើង​ជឿជាក់​ថា​ក្លឹ​ប​ Napoli​ ពិតជា​អាច​ប្រកួតប្រជែង​ជាមួយនឹង​ក្លឹ​ប​ Juventus​ បាន​នៅ​រដូវ​កាល​នេះ​ក្នុង​ការ​ដណ្តើម​ពានរង្វាន់​ Serie​ A​។​”​

 a5

ក្លឹ​ប​ Juventus​ ជា​ក្លឹ​ប​អស្ចារ្យ​មួយ​ដែល​សាង​កេរិ៍​ឈ្មោះ​ល្បី​ជា​យូរ​មក​ហើយ​ ពួក​គេ​មាន​គ្រូបង្វឹក​ល្អ​ ជា​ក្លឹ​ប​ដែល​ល្អៗ​ ប៉ុន្តែ​ក្លឹ​ប​របស់​យើង​មិន​ដែល​នៅ​ក្រោម​ក្លឹ​ប​នេះ​រហូត​នោះ​ទេ​។​ ពេល​នេះ​យើង​ឈរ​នៅ​កំពូល​តារាង​នឹង​មាន​ពីរ​ពិន្ទុ​លើ​ក្លឹ​ប​ Juventus៕

​ប្រភព​៖​ goal.com​ , sportkh

 

ចំនួនអ្នកទស្សនា

    19559037

  • ថ្ងៃនេះ2211
  • ម្សិលមិញ4111
  • សប្តាហ៍នេះ2211
  • ខែនេះ76651
  • ឆ្នាំនេះ331591
  • សរុប19559037