សព្វថ្ងៃនេះ ទាំងម្ហូបនិងភេសជ្ជៈដែលយើងទទួលទានគឺមានសារធាតុពុល ឬគីមីច្រើនដែលជះផលអាក្រក់ដល់សុខភាព។ តែក៏មានភេសជ្ជៈធម្មជាតិដែលអាចរក បាននៅក្នុងផ្ទះបាយរបស់អ្នកដើម្បីបញ្ចេញជាតិពុលពីរាងកាយនិង ជួយសម្រកទំងន់ធ្វើអោយក្បាលពោះរាបស្មើ ដោយគ្រាន់តែអនុវត្តដូចខាងក្រោមនេះ៖
គ្រឿងផ្សំ៖
ជីអង្កាម ១២សន្លឹក
ក្រូចឆ្មារ ១ផ្លែ
ត្រសក់ ១ផ្លែ
ខ្ញី ១មើម
ទឹកដាំពុះ (ទុកអោយត្រជាក់) ២លីត្រ
របៀបធ្វើ៖
១. លាងក្រូចឆ្មារនិងត្រសក់អោយស្អាតដោយទុកទាំងសម្បក ចំណែកឯខ្ញីចិតឬកោសសម្បកចេញហើយចាំលាងទឹកអោយស្អាត។ ជីអង្កាមបេះអោយស្អាតលាងទឹកអោយស្អាតទុកមួយអន្លើសិន។
២. ចិតក្រូចឆ្មារ ត្រសក់ និង ខ្ញីស្តើងៗហើយដាក់វាចូលទៅក្នុងក្រឡស្អាតដែលយើងគិតថាអាចផ្ទុក ចំណុះទឹក២លីត្រនេះបាន បន្ទាប់មកដាក់ជីអង្កាមចូល។
៣. ចាក់ទឹកចំណុះ២លីត្រចូលទៅក្នុងល្បាយទាំងអស់ហើយបិទគំរបអោយ ជិតយកទៅក្លាសេក្នុងទូទឹកកក៨ម៉ោង។ ហើយកុំភ្លេចកូរវាអោយសព្វដើម្បីអោយសារធាតុចិញ្ចឹមចេញពីល្បាយ ចូលទៅក្នុងទឹក។ ទទួលទានជំនួសទឹកធម្មតាជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ rosemag