វីតាមីន C ឬ អាស៊ីត ascorbic គឺជាសារធាតុបំប៉នដ៏សំខាន់ សម្រាប់រាងកាយរបស់មនុស្ស។ ដូច្នេះហើយ ផ្លែឈើដែលសម្បូរជាតិវីតាមីន C គួរតែមាននៅក្នុងអាហារជាប្រចាំថ្ងៃរបស់អ្នក។ វាជួយពង្រឹងដល់ ប្រព័ន្ធភាពសាំ នៃរាងកាយមនុស្ស ក្រៅពីការជំនួយ ដល់ការបឺតស្រូបរបស់ជាតិដែក។ ជំនួសអោយការ ពឹងផ្អែកទៅលើតែថ្នាំគ្រាប់វីតាមីន C អ្នកអាចបន្ថែមនូវផ្លែឈើខាងក្រោមនេះ ទៅក្នុងរបបអាហារប្រថាំថ្ងៃ របស់អ្នក ដើម្បីអោយប្រាកដថា អ្នកនឹងទទួលបាននូវ កម្រិតដូស្តត្រឹមត្រូវនៃវីតាមីន Cនេះ ។ ខាងក្រោមនេះ គឺជាប្រភពនៃផ្លែឈ់ដែលសម្បូរទៅដោយវីតាមីន C ៖
១. ផ្លែក្រូច
ផ្លែក្រូច គឺជាប្រភពដ៏អស្ចារ្យនៃសារជាតិវីតាមីន C ។ជាការពិត ប្រភេទផ្លែឈើដែលមានរសជាតិជូរផ្សេងៗ ទៀត ដូចជាផ្លែក្រូចខ្វិច ក៏អាចមានផ្ទុកវីតាមីន C នេះក្នុងកម្រិតផ្សេងគ្នាផងដែរ។ ដូច្នេះ មិនថាអ្នក ចូលចិត្តផ្លែឈើជូរៗ ឬ ទឹកក្រូចច្របាច់ធម្មតា គឺវាសុទ្ធតែអាចជួយបង្កើនសារជាតិវីតាមីន C នៅក្នុងខ្លួន អ្នកបានដូចគ្នា ។
២. ផ្លែល្ហុង
អ្នកអាចញាំវាស្រស់ៗ ឬ អ្នកអាចយកវាទៅចម្អិន។ រាល់ពេលដែលអ្នក បានទទួលទានផ្លែល្ហុងមួយជំនិត នោះអ្នកនឹងទទួលបាននូវ បរិមាណនៃវីតាមីន Cមួយដ៏សមស្រប។ ក្រៅពីសារជាតិនេះ ផ្លែល្ហុង ក៏នៅមាន ផ្ទុកនូវបរិមាណដ៏ល្អផ្សេងទៀត នៃវីតាមីន A និង វីតាមីន B9 ឬ ហៅម្យ៉ាងទៀតថា folate ដែលអាចធ្វើអោយវាកាន់តែមាននូវសារជាតិបំប៉នបន្ថែម លើសពីនេះទៀត។
៣.ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរី គឺមិនត្រឹមតែមានផ្ទុកនូវ សារជាតិអង់ទីអុកស៊ីដង់នោះទេ ពួកវាក៏មានផ្ទុកផងដែរនូវ បរិមាណសារជាតិវីតាមីន Cក្នុងកម្រិតមួយដ៏ល្អ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានរសជាតិគួរជាទីពេញចិត្តផងដែរ។ ដូច្នេះ អ្នកមិនត្រូវមើលរំលងពួកវានោះទេ អ្នកគួរយកវាមកទទួលទានអោយបានជាប្រចាំ។
៤. ផ្លែគីវី
ផ្លែឈើប្រភេទនេះ គឺមានក៏មានរសជាតិជូរ និង រសជាតិឈ្ងុយឆ្ងាញ់ផងដែរ ។ ក្រៅពីវាមានផ្ទុកនូវ សារជាតិវីតាមីន C វាក៏ផ្តល់អោយអ្នក នូវអត្ថប្រយោជន៍ផ្សេងទៀត ដល់សុខភាពផងដែរ។
៥. ម្ទេស
ម្ទេសស្រស់ៗ មានផ្ទុកនូវកម្រិតវីតាមីន C ក្នុងកម្រិតមួយដ៏ខ្ពស់ និង ច្រើនជាងប្រភេទអាហារផ្សេងៗទៀត ។ មិនថាប្រភេទម្ទេសប្លោកពណ៌ក្រហម ឬ បៃតង វាជាវិធីប្រសើរមួយក្នុងការបង្កើនរសជាតិហិល ទៅក្នុងអាហាររបស់អ្នក ហើយវាក៏អាចត្រូវបានចម្អិនក្នុងវិធីជាច្រើនយ៉ាងផងដែរ។
៦. ផ្លែត្របែក
ផ្លែត្របែកក៏ជាប្រភពដ៏ល្អ នៃពពួកវីតាមីន C នេះផងដែរ ។ អ្នកអាចញាំវាពេលនៅខ្ចី ឬ ទុំ មិនថាអ្នកចូលចិត្តបរិភោគពេលណានោះទេ អ្នកគួរញាំវាអោយបានជាប្រចាំ ប្រសិនបើអ្នកពិតជាចង់ បង្កើននូវ បរិមាណនៃ សារជាតិវីតាមីន C ក្នុងខ្លួនអ្នកមែននោះ ។
៧. សណ្តែកបណ្តុះ
សណ្តែកបណ្តុះមិនត្រឹមតែមានផ្ទុកនូវ វីតាមីន Cនេះទេ វាថែមទាំងមាននូវ សារជាតិបំប៉នសំខាន់ៗផ្សេងទៀត ដែលហេតុដូចនេះហើយ វាគួរតែត្រូវបានរួមបញ្ចូលទៅក្នុង អាហាររបស់អ្នក។
៨. ម្ទេសប្លោក
ក្នុងចំណោមប្រភេទផ្លែម្ទេសប្លោកទាំងអស់ គឺសុទ្ធតែមានផ្ទុកនូវវីតាមីន Cនេះ ប៉ន្តែក្នុងនោះ ម្ទេសប្លោកពណ៌លឿង គឺមានផ្ទុកវាក្នុង បរិមាណដ៏ច្រើនជាងគេ។
៩. ផ្លែត្រសក់ស្រូវ
ផ្លែត្រសក់ស្រូវគឺជា ប្រភពដ៏ល្អ នៃពពួកវីតាមីន C។ ហើយចំណុចដ៏ល្អនោះគឺ វាមានជាច្រើនប្រភេទ និង អាចត្រូវបានគេយកមកញាំបាន ក្នុងទម្រង់ផ្សេងៗគ្នា៕
ប្រភព៖ Health