ផ្លែប៉េងប៉ោះ គឺជា ផ្លែឈើដ៏ល្អម្យ៉ាង ដោយវាត្រូវបានគេទទួលស្គាល់ថា វាអាចផ្តល់ឲ្យយើងនូវ អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព មានដូចជា៖ ជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺ បេះដូងសសៃឈាម, ជួយបន្ទាបសម្ពាធឈាម និង កាត់បន្ថយឱកាសកើតមាននូវជំងឺមហារីក។ ក្រៅពីការយកវាមកទទួលទាន អ្នកក៏អាចប្រើវាជាគ្រឿងថែររក្សាសម្រស់បានផងដែរ។
១. ប្រើសម្រាប់បកស្បែកមុខ
ផ្លែប៉េងប៉គឺជាប្រភពដ៏ល្អបំផុត ក្នុងការបន្សុទ្ធស្បែក និង ធ្វើឲ្យវាក្មេងខ្ចីជាងមុនបាន។ អ្នកអាច យកចេញនូវកោសិកាស្បែកដែលងាប់នៅលើមុខចេញបាន ដោយការយកផ្លែប៉េងប៉ោះមកត្រដុសថ្នមៗនៅ លើស្បែកមុខ។ យកជំនិតផ្លែប៉េងប៉ោះ មកជូតសម្អាតដោយផ្ទាល់ទៅនឹងកន្លែង ដែលមានមុនក្បាលខ្មៅ។ ផ្លែប៉េងបោះមានផ្ទុកវីតាមីន C ដែលវាមានប្រសិទ្ធិភាព ជាពិសេសក្នុងការព្យាបាលស្បែកដែលខូច ដោយកំចាត់ចោលនូវស្បែកដែលងាប់, ជួយឲ្យរន្ធញើសស្អាតល្អ និង ធ្វើឲ្យស្បែកភ្លឺថ្លា និង ទន់រលោងជាងមុន។
២. ព្យាបាលស្នាមសន្លាកដោយសារមុន
ចិតផ្លែប៉េងប៉ោះជាជំនិតស្តើងៗ និង ដាក់វានៅលើផ្ទៃមុខ។ ដោយសារតែវាសម្បូរទៅដោយវីតាមីន A ដែលអាចការពារ បាននូវការផលិតខ្លាញ់ច្រើនជ្រុល ដែលជាហេតុនាំឲ្យមានមុន។ វាគឺជាសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតមួយដ៏ល្អ ក្នុងការធ្វើឲ្យស្បែកភ្លឺថ្លា និង កំចាត់ចោលនូវស្នាមសន្លាក បានយ៉ាងមានប្រសិទ្ធភាព។
៣. បំបាត់ស្នាមខ្មៅក្រោមរង្វង់ភ្នែក
ធ្វើល្បាយស្អិត ដោយការប្រើនូវ ទឹកផ្លែប៉េងប៉ោះខាប់ៗចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងម្ស៉ៅរមៀត រួចយកវាមកលាបនៅជុំវិញភ្នែករបស់អ្នក ហើយទុកចោលក្នុងរយៈពេល ១០នាទី ។ នោះស្នាមខ្មៅក្រោមរង្វង់ភ្នែក និង បាត់បន្ទាប់ពីការព្យាបាលបែបនេះ ក្នុងរយៈពេលជាច្រើនដងមក៕
ប្រភព៖ health