Ramires​ ចាក​ចេញពី​ Chelsea​ ជាផ្លូវការ ក្នុង​តំលៃ​២៥​លាន​ផោន​

28-January-2016 | ដោយ មួយឡា

កីឡាករ ​ Ramires​ បាន​ចាក​ចេញពី​ក្លឹ​ប​ Chelsea​ ទៅ​ចូលរួម​ជាមួយ​ក្លឹ​ប​ Jiangsu​ Suning​ នៅ​ក្រប​ខណ្ឌ​ Chinese​ Super​ League​ ជា​ផ្លូវការ​ ក្រោយ​ក្រុម​ជើងឯក​ Premier​ League​ ធ្វើការ​បញ្ជាក់​។​​

ខ្សែបំរើ​ប្រេស៊ី​ល​នេះ​បាន​ផ្ទេរ​ចេញ​ក្រោយ​ចំនាយពេល​៥​ឆ្នាំ​​កន្លះ​នៅ​ Stamford​ Bridge​ ដែល​កំឡុង​ពេល​នោះ​គាត់​ធ្លាប់​ឈ្នះ​ពានរង្វាន់​ធំៗ​ជា​ច្រើន​ទាំង​ ក្នុងស្រុក​និង​ទ្វីបអឺរ៉ុប​។​

​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​មិន​ត្រូវ​បាន​បិទ​បាំង​ដោយ​ក្រុម​ Chelsea​ ឡើយ​ ព្រោះ​តាម​ការ​អោយ​ដឹង​តំលៃ​ផ្ទេរ​ប្រមាណ​២៥​លាន​ផោន​។​

​មេដាយ​ទី​១​ដែល​ Ramires​ បាន​ឈ្នះ​ជាមួយ​ Chelsea​ គឺ​កំឡុង​រដូវ​កាល​២០១១-១២​ ដែល​ពេល​នោះ​លោក​ Roberto​ Di​ Matteo​ បាន​ដឹកនាំ​ក្រុម​ឈ្នះ​ពាន​ FA​ Cup​ និង​ Champions​ League​ ។​​

 

b2

(​រូបតំណាង​)

​រដូវ​កាល​បន្ទាប់​ក្លឹ​ប​បាន​ឈ្នះ​ពាន​ Europa​ League​ ស្រប​ពេល​ដែល​លោក​ Jose​ Mourinho​ ដឹកនាំ​ក្រុម​ឈ្នះ​ League​ Cup​ និង​ Premier​ League​ នៅ​រដូវ​កាល​២០១៤-១៥​។​

​សរុប​មក​ក្នុង​ការ​បង្ហាញខ្លួន​២៥១​ប្រកួត​អោយ​ Chelsea​ កីឡាករ​ Ramires​ រកបាន​៣៤​គ្រាប់​ផង​ដែរ​។​
​ក្នុង​រដូវ​កាល​នេះ​គាត់​ចូល​លេង​បាន​១២​ប្រកួត​នៅ​ Premier​ League​ ហើយ​ប្រកួត​ចុង​ក្រោយ​របស់​គាត់​គឺ​កាលពី​ខែ​មុន​ពេល​ដែល​គាត់​ដូរ​ចូល​ពេល​ ប៉ះ​ Manchester​ United​ ៕

b3

(​រូបតំណាង​)

​ប្រភព​៖​ goal.com​ , sportkh

 

ចំនួនអ្នកទស្សនា

    19559837

  • ថ្ងៃនេះ3011
  • ម្សិលមិញ4111
  • សប្តាហ៍នេះ3011
  • ខែនេះ77451
  • ឆ្នាំនេះ332391
  • សរុប19559837