ចចក​ Roma​ កំពុង​ទាក់ទង​ Cahill​ ទៅ​លេង​នៅ​ Serie​ A

29-January-2016 | ដោយ មួយឡា

ក្រុម​ Roma​ កំពុង​តែ​តាម​ទិញ​យក​ខ្សែការពារ​ Gary​ Cahill​ ពី​ក្រុម​តោ​ខៀវ​ ។​
​ប្រធាន​ក្រុម​រង​ក្រុម​ជំរើសជាតិ​អង់គ្លេស​រូប​នេះ​កំពុង​មាន​រដូវ​កាល​ដ៏​ យ៉ាប់​យឺន​នៅ​ Chelsea​ ដោយ​គិត​ចាប់តាំងពី​លោក​ Guus​ Hiddink​ ចូល​កាន់​តំណែង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​មក​គាត់​ចូល​លេង​ទើបបាន​២​ ប្រកួត​ប៉ុណ្ណោះ​ ព្រោះ​គ្រូបង្វឹក​ទុក​អោយ​កីឡាករ​ Kurt​ Zouma​ និង​ John​ Terry​ ចាប់​ដៃគូ​គ្នា​នៅ​តំបន់​កណ្តាល​។​​

ស្រប​ពេល​ដែល​នេះ​តំណែង​លេង​នៅ​ Euro​ 2016​ របស់​គាត់​កំពុង​រង​ការ​គំរាមកំហែង​ ដោយ​អតីត​អ្នកលេង​អោយ​ Bolton​ រូប​នេះ​កំពុង​ពិចារណា​ចាកចេញ​នៅ​ខែ​នេះ​ដើម្បី​បង្កើន​ឪ​កាស​លេង​អោយ​បាន​ ច្រើន​ជាង​មុន​។​
​យោង​តាម​ប្រភព​ Il​ Messaggero​ ក្រុម​ចចក​ Roma​ កំពុង​ចង់​នាំ​យក​ Cahill​ ទៅ​លេង​នៅ​អ៊ី​តា​លី​ដើម្បី​បង្កើន​បទ​ពិសោធន៍​ដល់​តំបន់​ការពារ​ របស់​ពួក​គេ​។​

b3

(​រូបតំណាង​)

​ទោះជា​យ៉ាងណា​ កតា្ត​ប្រាក់​ឈ្នួល​ថ្លៃ​របស់​ Cahill​ នឹង​ការ​រាំងស្ទះ​ដល់​ការ​ផ្ទេរ​លើក​នេះ​។​
​កីឡាករ​វ័យ​៣០​ឆ្នាំ​នេះ​រកបាន​៣.៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ពេល​នេះ​នៅ​ Stamford​ Bridge​ ដែល​នេះ​ជា​ការ​លំបាក​មួយ​សំរាប់​ក្រុម​នៅ​អ៊ី​តា​លី​ដែល​ចង់បាន​គាត់​៕

​ប្រភព​៖​ talksport.com​ , sportkh

 

ចំនួនអ្នកទស្សនា

    19560157

  • ថ្ងៃនេះ3331
  • ម្សិលមិញ4111
  • សប្តាហ៍នេះ3331
  • ខែនេះ77771
  • ឆ្នាំនេះ332711
  • សរុប19560157