តើលោកអ្នកជាអ្នកដែលទទួលទានស្រាក្រហមជារៀងរាល់ថ្ងៃជាមួយអាហារពេលល្ងាចដែរឬទេ? ស្របពេលដែលមានមនុស្សជាច្រើនទទួលទានស្រាក្រហមដោយសាររសជាតិឆ្ងាញ់ របស់វា អត្ថប្រយោជន៍ផ្នែកសុខភាពច្រើនដែលភេសជ្ជៈដ៏ល្បីល្បាញនេះផ្ដល់ឲ្យ មានយ៉ាងច្រើនស្ទើររាប់មិនអស់។
ក្នុងនោះតាមការសិក្សាមួយដែលចំណាយពេល ១៦ឆ្នាំ និងត្រូវបានផ្សព្វផ្សាយដោយសាលា Harvard School of Public Health បានបង្ហាញថា អ្នកជំងឺលើសឈាមដែលទទួលទានស្រាក្រហមក្នុងបរិមាណសមរម្យ មានអត្រាប្រឈមនឹងជំងឺគាំងបេះដូង ៣០% ទាបជាងអ្នកជំងឺលើសឈាមដែលមិនទទួលទានសោះ ។
ការសិក្សាមួយនេះត្រូវបានផ្សាយចេញនៅក្នុងកំណត់ត្រាប្រចាំឆ្នាំ Annals of Internal Medicine 2007៕
ប្រភព៖ ann.com