ភ្នំពេញ៖ កម្រមានអ្នកដឹងថាគ្រាប់ល្ហុងត្រូវគេចាត់ទុកដូចជាឱសថមួយប្រភេទ មានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ចំពោះសុខភាពមនុស្ស។ គ្រាប់ល្ហុងអាចបរិភោគបានហើយវាមានប្រយោជន៍ដល់សុខភាព ជាច្រើន ។ វិធីល្អបំផុតសំរាប់ប្រើប្រាស់ គ្រាប់ល្ហុងគឺទុកឲ្យស្ងួត , កិនឲ្យម៉ដ្ឋ និងរក្សារក្នុងប្រអប់បិទជិត ។ គ្រាប់ល្ហុងមានលក្ខណៈពិសេសសំរាប់ប្រឆាំង រលាក, បាត់តេរី និងសំរាប់រំលាយអាហារ តម្រងនោម , ថ្លើម ។
-ព្យាបាលក្រិនថ្លើម
ល្ហុងជាឱសថធម្មជាតិមួយ អាចព្យាបាលក្រឺនថ្លើម។ វាជួយកំចាត់ជាតិពុលក្នុងថ្លើមយ៉ាងមានប្រសិទ្ធភាព ។ គ្រាប់ល្ហុងទទួលទានជាមួយទឹកក្រូចឆ្មារ ក្នុងរយះពេល ២ខែអាចបង្ហាញ្ ឲ្យឃើញថា ព្យាបាលជំងឺក្រិនថ្លើមតាមទិសសកម្ម។
-ប្រឆាំងឆ្លងមេរោគ
គ្រាប់ល្ហុងមានប្រសិទ្ធភាព ប្រឆាំងវីរុស និងព្យាបាលសះជំងឺឆ្លង ដោយវីរុសនៅកម្រិតស្រាល។
-ប្រឆាំងមហារីក
សមាសធាតុដែលនៅក្នុងគ្រាប់ល្ហុង អាចទប់ស្កាត់ការលូតលាស់ របស់កោសិការមហារីក និងដុំគីស ។ គ្រាប់ល្ហុងអាចជួយសរីរាង្គមនុស្សប្រឆាំងជំងឺដូចជាៈ
មហារីកពោះវៀនធំ មហារីកសុដុន មហារីកឈាម , សួត នឹងក្រពេញ ប្រូស្តាត។
-ទប់ស្កាត់ជំងឺខ្សោយតម្រងនោម
គ្រាប់ល្ហុងក៏ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឹ តម្រងនោម។ វាត្រូវបានបញ្ចាក់ថា មានប្រសិទ្ធភាពព្យាបាលរោគនេះ។
-កែប្រែប្រសើរឡើងប្រព័ន្ធរំលាយអាហារ
ប្រភេទអង់ហ្ស៊ីម papain មានក្នុងគ្រាប់ល្ហុងអាចជំនួយ ប្រព័ន្ធរំលាយអាហារ ។ វាជួយកែប្រែឲ្យប្រសើរឡើងនូវ ដំណើរការរំលាយអាហារ និងរំលាយសារជាតិ ប្រូតេអីន។
-មានប្រយោជន៍ចំពោះសន្លាក់
លក្ខណៈប្រឆាំងរលាករបស់គ្រាប់ល្ហុង មានប្រយោជន៍ក្នុង ការព្យាបាលរលាកសន្លាក់ និងជំងឺសន្លាក់៕