ភ្នំពេញ៖កូនសិស្ស៩នាក់បានបន្តតាមរស់នៅជាមួយអតីតអ្នកប្រដាល់ អេ ភូថង និងគ្រួសារដែលបានជួលផ្ទះគេមួយកន្លែងនៅជិតផ្សារអូរឫស្សី ដើម្បីរស់នៅក្នុងរាជធានីភ្នំពេញ។
ភរិយារបស់លោក អេ ភូថងគឺអ្នកស្រី សុំាង សុម៉ាលី បានឲ្យដឹងថា អ្នកស្រី និងគ្រួសារបានសម្រេចជួលផ្ទះគេមួយកន្លែងនៅជាន់ទី២ជិត ផ្សារអូរឫស្សីដែលមានតម្លៃ១៨០ដុល្លាអាមេរិក។ ផ្ទះជួលជាន់ទី២នេះគឺអាចរស់នៅស្រលះទូលាយសម្រាប់តែក្រុម គ្រួសាររបស់អ្នកស្រី ប៉ុន្តែមានសិស្សមួយចំនួននៅជាមួយទៀតបណ្តាលឲ្យចង្អៀតដែរ។
ភរិយារបស់អតីតកំពូលអ្នកប្រដាល់កម្ពុជារូបនេះបានឲ្យដឹងថា នៅផ្ទះជួលនោះមិនអាចយកធ្វើជាកន្លែងបង្ហាត់ប្រដាល់បាន ឡើយ ប៉ុន្តែគ្រួសាររបស់អ្នកស្រីទទួលបានការអនុញ្ញាតឲ្យបង្ហាត់សិស្ស នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ។