ភ្នំពេញ៖បុរសដំបូងគេបង្អស់ ដែលក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេទ្យរុស្ស៊ីអះអាងថា មានជម្ងឺផ្តាសាយជ្រូកជាប់ខ្លួន ដែលជាជម្ងឺនេះ មាននៅក្នុងតំបន់អាស៊ីហើយ ប៉ុន្តែមិនទាន់ធ្លាប់កើតមាននៅក្នុងស្រុកខ្មែរ ។ សូមបញ្ជាក់ថា ការរកឃើញនេះ គឺបន្ទាប់ពីរូបគាត់ មានអាការៈក្តៅរងា និងថប់ដង្ហើមដូចមនុស្សគ្រុនផ្តាសាយធម្មតា ជម្ងឺនេះ អាចធ្វើអោយមនុស្សស្លាប់បាន ប្រសិនបើមិនមានការមើលថែព្យាបាលដិតដល់ ។
ដំណឹងនេះជាការអំពាវនាវដល់បងប្អូនអោយមានការប្រុងប្រយ័ត្នចំពោះជម្ងឺមួយនេះ ក៏ដូចជាការអំពាវនាវដល់សម្បុរសជននានា ជួយឧបត្ថម្ភដល់រូបគាត់ផង ព្រោះពេលនេះគាត់គ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ថ្លៃពេទ្យ និងចាយវាយនោះទេ ដោយសារជីវភាពគ្រួសារក្រខ្សត់ ដោយឡែកប្រពន្ធ ក៏គ្រប់ខែជិតសម្រាលកូនទៅទៀត ៕