ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦នៅទីស្នាក់បណ្ដាញសហគមន៍សន្សំស្ទឹ ងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ឧបត្ថម្ភដោយអង្គការ CODO សហការជាមួយ មណ្ឌលសុខភាព និង អ្នកស្ម័គ្រចិត្ត ភូមិ បានចុះផ្សព្វផ្សាយអំពីសុខភាពមាត់ធ្មេញដល់កុមារចំនួន៥០នាក់ នៅក្នុងសង្គាត់ស្ទឹងមានជ័យ។
លោកស្រីតំណាងទីស្នាក់បណ្ដាញសហគមន៍សន្សំស្ទឹងមានជ័យបានលើកឡើងថា៖ ដោយមានជំនួយឧបត្ថម្ភដោយអង្គការ CODO បានដាក់ផែនការ និង សហការ ជាមួយពេទ្យ មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្ត សង្កាត់ ភូមិ ដើម្បីស្ទង់និងសាកល្បងកម្រិតយល់ដឹងរបស់កុមារលើសុខភាពមាត់ធ្មេញ ហើយឲ្យពួកគេចេះថែរក្សាសំអាតមាត់ធ្មេញបានល្អ ជារួមឃើញថា សកម្មភាពកុមារមានការវិវឌ្ឍន៍បានលូតលាស់បានបង្គួរនិងចេះប្រើប្រាស់សំភារៈសម្រាប់សំអាតមាត់ធ្មេញ៕