ការបរិភោគផែ្លឳឡឹកអាចជួយធ្វើឲ្យអ្នកក្មេងជាងវ័យ និង ជួយធ្វើជីវិតរបស់អ្នកស្រស់ថ្លា ពោលគឺវាមានប្រយោជន៍ច្រើនដល់សុខភាព។
ក្រុមអ្នកជំនាញបាននិយាយថា ផ្លែឳឡឹកផ្ទុកទៅដោយវីតាមីនច្រើនប្រភេទ ជួយឲ្យមានជាតិទឹកក្នុងខ្លួន ហើយថែមទាំងធ្វើឲ្យស្បែកមានសំណើមភ្លឺថ្លាឡើង។ ពិសេសជាងនេះ ការបរិភោគផ្លែផ្លែឳឡឹកអាចជួយទប់ទល់ប្រឆាំងការកើតជំងឺដាច់ សរសៃឈាមខួរក្បាល(ជំងឺstroke)និងជួយបញ្ចុះទម្ងន់។
ក្រុមហ៊ុនអង់គ្លេសមួយបានផលិតភេសជ្ជៈដែលចម្រាញ់ចេញពីទឹកឳឡឹក ដាក់ក្នុងដប។ ក្រុមហ៊ុននេះនិយាយថា ការលក់ភេសជ្ជទឹកឳឡឹកនៅទីផ្សារទំនើបៗ បានលក់ដាច់ច្រើនឡើង៕