មានផលិតផលលាបបំបាត់សក់ស្កូវច្រើនណាស់ ដែលដាក់លក់នៅលើទីផ្សារ ដោយខ្លះ អាចមានប្រសិទ្ធភាព តែក៏អាចបង្កជាការខូចខាត ដល់សក់របស់អ្នកបានដែរ។ នេះដោយសារតែ សារធាតុគីមីជាច្រើនរបស់វាតែម្តង។
ដើម្បីបំបាត់បញ្ហាសក់ស្កូវនោះ យើងខ្ញុំសូមណែនាំ នូវវិធីព្យាបាលបែបធម្មជាតិវិញ។
គ្រឿងផ្សំ
• ដំឡូងបារាំង ៥ មើម
• ទឹកមួយឆ្នាំង។
ការណែនាំ
• ចិតសំបកដំឡូងទាំងអស់
• យកសំបកដែលចិតរួច ដាក់ទៅក្នុងឆ្នាំងទឹក រួចដាំវាឲ្យពុះ
• ក្រោយពីពុះរួច ចូរផ្ងំវាចោលបន្ថែម ៥ នាទីទៀត
• យកចេញពីភ្លើង និងទុកឲ្យត្រជាក់សិន ចាំចាកយកតែទឹករបស់វា
• អ្នកអាចយកទឹកនោះ ដាក់នៅក្នុងកំប៉ុង ឬថូរទឹកណាថ្មីមួយផ្សេងទៀត
• ចូរលាយប្រេងផ្កាឡាវ៉ែនឌឺ ឬផ្កាកូឡាបបន្ថែម ដើម្បីផ្តល់ក្លិន
• អ្នកអាចយកទឹកនោះ ទៅម៉ាស្សាលើស្បែកក្បាល និងសក់បានហើយ
• លាងសម្អាតសក់ធម្មតា នៅពេលនោះ ពណ៌សក់ស្កូវនឹងបាត់ទៅវិញហើយ៕