ជំងឺដែលត្រូវបានចាត់ទុកថា ជាឃាតករឈាមត្រជាក់ គឺជំងឺដែលមិនមានបង្ហាញ ជាអាការៈអ្វីទាំងអស់តែវានឹងធ្វើឲ្យមនុស្សស្លាប់ ដោយសារវាដោយមិនដឹងខ្លួនឡើយ។ ដូច្នេះ វាពិតជាមានប្រយោជន៍ណាស់ ដែលអ្នកត្រូវតែដឹងអំពី សញ្ញាព្រមានរបស់ជំងឺនេះ ឬផលវិបាករបស់វាភ្លាម ដើម្បីដោះស្រាយ។
ជាក់ស្តែង តើមានរនណាអាចដឹងថា ទឹកដោះគោ អាចជាឃាតករឈាមត្រជាក់ដែរឬទេ? ទឹកដោះគោ មិនត្រឹមតែជាជំងឺអាចសម្លាប់មនុស្សបានទេ តែឥឡូវនេះ សហគមន៍វិទ្យាសាស្ត្រជឿថា ទឹកដោះគោ ដែលមិនមែន ចេញពីទឹកដោះមនុស្ស អាចនាំឲ្យកើតជំងឺ ហើយអាចជាឃាតករឈាមត្រជាក់បាន។ បច្ចុប្បន្នេះ វាត្រូវបានគេអះអាងតាមបែបវិទ្យាសាស្ត្រថា ទឹកដោះគោ ដែលមានជាតិម៉ាញ៉េស្យូមទាប មិនអាចអនុញ្ញាត ឲ្យជាតិកាល់ស្យូមបឺតស្រូប ចូលក្នុងឈាមឡើយ ផ្ទុយទៅវិញ វាបែរជាកកកុញក្នុងរាងកាយទៅវិញ និងបង្កជាបញ្ហាជាច្រើនថែមទៀត។
ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំទឹកដោះគោច្រើន អាចបង្កជាការរលាកបាន។ ឧទាហរណ៍ ការសិក្សាមួយ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន British Medical Journal បានរកឃើញថា ស្ត្រីដែលញ៉ាំទឹកដោះគោ ៣ កែវក្នុងមួយថ្ងៃ ឃើញថាអាចប្រឈមនឹងការស្លាប់ រហូតដល់ពីរដង និងប្រឈមខ្លាំងនឹងការបាក់ឆ្អឹងខ្ពស់ដែរ។ នេះបើប្រៀបធៀបនឹងស្ត្រី ដែលញ៉ាំទឹកដោះគោមួយកែវក្នុងមួយថ្ងៃ។
ដូចគ្នានេះដែរ ការសិក្សាមួយផ្សេងទៀតបានបង្ហាញថា ទឹកដោះគោមានជាតិប្រូតេអ៊ីន អាចបណ្តាលឲ្យកើត ជំងឺទឹកនោមផ្អែមប្រភេទទី១ទៀត។ ប្រូតេអ៊ីន ដែលមានក្នុងផលិតផលធ្វើពីទឹកដោះគោ ត្រូវបានគេរកឃើញថា អាចបង្កជាជំងឺមហារីកច្រើនប្រភេទ៕