ពិតជា​អស្ចារ្យ​!! របៀប​ផ្សំ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទបុរស ដោយ​រូបមន្ត​តែ​ពីរ​មុខ មាន​ប្រសិទ្ធិភាព ១០០% តាមបែប​ធម្មជាតិ​

22-June-2016 | ដោយ មែន កំសត់



​ប្រសិនបើ​លោកអ្នក​ផលិត​ថ្នាំ​ជំនួយ​ផ្លូវ​ភេទបុរស​ដោយ​ខ្លួនឯង លោកអ្នក​ត្រូវការ​រូបមន្ត​ខាងក្រោម​នេះដែ​លអាច​រក​ជាវ​បាន​នៅ​គ្រប់ ទីផ្សារ​លក់ដូរ​ទាំងអស់​។ គ្រឿងផ្សំ​ទាំងនេះ​នឹង​ផ្តល់នូវ​ថាមពល និង​ជួយ​ជំរុញ​កម្លាំង​ផ្លូវភេទ​របស់​បុរស​។ ថ្នាំ Viagra ឬ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទបុរស​គឺជា​ប្រភេទ​ថ្នាំ​ដ៏​មាន​ប្រសិទ្ធិភាព សម្រាប់​បុរស ដែលមាន​អត្ថប្រយោជន៍​ក្នុងការ​បង្កើន​ផ្លូវភេទ និង​កម្លាំង​ថាមពល​។ មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ពី​រូបមន្ត​ដ៏​សម្ងាត់​នេះ ដែល​អាចធ្វើ​ដោយ​ខ្លួនឯង​នៅឯ​ផ្ទះ​បាន​។​១). គ្រឿងផ្សំ​ដែល​ត្រូវការ​ដើម្បី​បង្កើត​ថ្នាំ Viagra ធម្មជាតិ​៖
– ផ្លែ​ឪឡឹក​
– ផ្លែក្រូច​ឆ្មា​
​ផ្លែ​ឪឡឹក​មាន​ពោរពេញ​ដោយ​អា​មី​ណូ​អា​សុ​ី​ត ដែល​ជួយ​ជំរុញ​ចលនា​ឈាម​ហូរ​ទៅកាន់​បេះដូង និង​ប្រដាប់​ភេទបុរស​។ ពិតណាស់ វា​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ទៅនឹង​ថ្នាំ​មួយចំនួន​ដូចជា Viagra ដែរ​។ លោកអ្នក​មិនគួរ​ប្រើប្រាស់​ស្ក គ្រឿងទេស អំបិល ឬ​គ្រឿង​បន្ថែម​រសជាតិ​ផ្សេង​ឡើយ ដែល​អាច​នឹង​កាត់បន្ថយ​ភាពខ្លាំង​នៃ​គ្រឿងផ្សំ​ទាំងពីរ​នេះ​។​
២). របៀប​ធ្វើ​៖
– លោកអ្នក​ចាំបាច់​ត្រូវតែ​ចិត​ផ្លែ​ឪឡឹក​ជា​ចំណិត​តូចៗ និង​ដាក់​ផ្លែ​ឪឡឹក​ដែល​ចិត​រួច​នោះ​ក្នុង​ម៉ាស៊ីន​កិន ឬ​ក្រឡុក​ផ្លែឈើ បន្ទាប់មក​ក្រឡុក​យក​ទឹក​ផ្លែ​ឪឡឹក​នោះ​ចំនួន​មួយ​លីត្រ​។ ផ្នែក​ស​នៅជាប់​សំបក​ឪឡឹក​ក៏មាន​សារធាតុ​អា​មី​អាស៊ីត​ខ្ពស់​ផងដែរ ហើយក៏​ត្រូវ​កិន​យក​ទឹក​ដែរ​។​
– ចាក់ទឹក​ឪឡឹក​នោះ​ទៅក្នុង​ឆ្នាំង​មួយ ហើយ​ដាំ ឬ​ស្ងោ​ទឹក​នោះ​ប្រមាណ​ជា​២​នាទី ក្រោយមក ច្របាច់​ទឹកក្រូច​ឆ្មា​ចូលទៅក្នុង​ឆ្នាំង​នោះ មុននឹង​ច្របល់​គ្រឿងផ្សំ​ទាំងពីរ​នោះ​បញ្ចូល​គ្នា​។ វា​គឺជា​រឿង​ដ៏​ល្អ​ក្នុង​ការបន្ត​ដាំទឹក​នោះ​ឲ្យ​ពុះ និង​ហួត​បន្តិច ហើយ​បន្ទាប់មក​ឈប់​ដាំទឹក​នោះ នៅពេលដែល​វា​ស្រក់​នៅសល់​ប្រមាណ​ជា​ពាក់កណ្តាល​។​
– ទុក​ទឹក​ឪឡឹក​ដែល​ដាំ​រួច​នោះ​ប្រមាណ​ជា​រយៈពេល​មួយ​ម៉ោង​។ បន្ទាប់មក ចាក់ទឹក​នៅក្នុង​កែវ​ដែល​ស្អាត​មួយ និង​រក្សាទុក​កន្លែង​ត្រជាក់ និង​ស្ងួត​ដូចជា​ទូរ​ទឹកកក​។​
​លោកអ្នក​ត្រូវតែ​ចងចាំ​ថា ត្រូវ​ផឹក​ភេ​ស​ជ្ជះ​នេះ​នៅពេល​មិនទាន់​ញាំ​អី​ដូចជា​ពេលព្រឹក និង​មុន​អាហារ​ពេល​ល្ងាច ហើយ​លោកអ្នក​ត្រូវតែ​ផឹក​ពី​ចន្លោះ​២​ស្លាបព្រា​បាយ ទៅមួយ​ភាគបី​នៃ​កែវ​ក្នុង​មួយ​លើក​។​
​ប្រសិទ្ធិភាព​អាស្រ័យទៅលើ​ទម្ងន់ និង​ទំហំ​នៃ​រាងកាយ​មនុស្ស​ម្នាក់ៗ​។ ថ្នាំ Viagra ធម្មជាតិ​នេះ មាន​សុវត្ថិភាព និង​ផ្តល់​តាម​ពល​ដល់​រាល់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​៕

ចំនួនអ្នកទស្សនា

    19529687

  • ថ្ងៃនេះ2661
  • ម្សិលមិញ2831
  • សប្តាហ៍នេះ12521
  • ខែនេះ47301
  • ឆ្នាំនេះ302241
  • សរុប19529687