សម្រាប់នារីៗប្រាកដជាយល់ និងធ្លាប់ឆ្លងកាត់ការឈឺចាប់អំឡុងពេលវដ្តរដូវម្តងៗ។ ហើយយើងសុទ្ធសឹងតែមានដំណោះស្រាយខុសៗគ្នា អ្នកខ្លះនិយមលេបថ្នាំបំបាត់ការឈឺចាប់ ខ្លះទៀតទទួលទានទឹកក្តៅឧណ្ហៗដើម្បីកាត់បន្ថយការឈឺចាប់។
ប៉ុន្តែពេលនេះមានផលិតផលថ្មីបង្ហាញខ្លួនក្នុងទីផ្សារហើយ ឧបករណ៍នេះមានឈ្មោះថា Livia សម្រាប់ប្រើប្រាស់ក្នុងការបំបាត់ការឈឺចាប់ដោយមិនចាំបាច់លេបថ្នាំអ្វីទាំងអស់។ អ្នកគ្រាន់តែត្រូវយកបន្ទះរបស់វាមកបិទលើពោះ ហើយចុកប៊ូតុងបញ្ជាបើកនោះវានឹងដំណើរបញ្ឈប់ការឈឺចាប់ជាមិនខាន។ ស្ថាបនិកដែលបង្កើតឧបករណ៍ថ្មីនេះឈ្មោះ Chen Nachum បានពន្យល់អំពីដំណើរការរបស់វាថា៖
ប្រព័ន្ធរំញោចអគ្គិសនីនឹងឆ្លងកាត់តាមខ្សែចរន្តទៅកាន់ស្បែកដើម្បីរំខានការបញ្ជូនសញ្ញានៃភាពឈឺចាប់របស់សរសៃវិញ្ញាណទៅកាន់ខួរក្បាល។ តាមរយៈការរំខានការបញ្ជូនសារនេះ ខួរក្បាលនឹងលែងទទួលដឹងថានឹងមានភាពឈឺចាប់កើតឡើង ដូច្នេះអ្នកដែលប្រើប្រាស់ឧបករណ៍នេះគឺពុំមានអារម្មណ៍ថាឈឺចាប់ឡើយ។
នាង Chelsea Frisbie ដែលជាអ្នកនិពន្ទអត្ថបទនៅគេហទំព័រ Mashable បានរៀបរាប់អំពីបទពិសោធន៍នៃការប្រើប្រាស់ឧបករណ៍ Livia ថា វាពិជាមានប្រសិទ្ធិភាពមែន ប៉ុន្តែនាងក៏មានមិតិរិះគន់ផងដែរថាវាមើលមិនសូវសម ព្រោះថាវាមើលទៅ Cute ពេកដូចជារបស់លេងសម្រាប់កូនក្មេង។ សូមបញ្ជាក់ផងដែរថាឧបករណ៍នេះនឹងដាក់លក់ក្នុងតុលាខាងមុខនេះជាមួយនឹងតម្លៃ ១៤៩ដុល្លារអាមេរិក៕