ព្រះសីហនុ៖ នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា ឆ្នាំ២០១៥ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ចាក់អង្រែក្រោម១២រូប បានចូលរួមសមាជិកយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឡុង ង៉ែត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យ បានធ្វើដំណើរទស្សនៈកិច្ចទៅក្រុងព្រះសីហនុ ។
ក្នុងដំណើរទស្សនៈកិច្ចនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យ ក៏បានចូលជូបសំណេះសំណាលជាមួយលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងបានចុះធ្វើអនាម័យតាមបណ្តោយឆ្នេរ អូរឈើទាល ដើម្បីសំអាតបរិស្ថានតាមបណ្តោយឆ្នេរ ៕
ប្រភព៖ ទំព័រ សសយក សង្កាត់ចាក់អង្រែក្រោម