​អំណោយ​សប្បុរសធម៌ ជូន​ដល់​សា​លាម​ត្តេ​យ្យ សំ​មឺ​សូល សង្កាត់​ជើងឯក​

24-September-2015 | ដោយ dara

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណ្ឌដង្កោ បាន​នាំយក​អំណោយ​របស់ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ មក​ចែកជូន​ដល់​សា​លាម​ត្តេ​យ្យ សំ​មឺ​សូល ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែលជា​សាលា​អង្គ​ការទទួល​មើលថែទាំ និង​បង្ហាត់បង្រៀន​ដល់​កុមារ​តូចៗ ដែល​ឪពុកម្ដាយ​មាន​ជីវភាព​ខ្វះខាត ជា​អ្នក​រើស​សំរាម​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ ។​

​ក្នុងនោះដែរ​អំណោយ​ទាំងអស់​រួមមាន អង្ករ​ចំនួន ២០០​គីឡូក្រាម ទឹកដោះគោ​បំប៉ន​សុខភាព ABC ចំនួន ០២​កេះ ប្រេងឆា​ចំនួន ០២​ធុង ស្បែកជើង​ចំនួន ៤០​គូរ ម្សៅ​សាប៊ូ​ចំនួន ០២​កញ្ចប់ សាប៊ូ​ដុស​ខ្លួន​ចំនួន ០២​ដប សាប៊ូកក់សក់​ចំនួន ០២​ដប និង​ថវិកា​មួយចំនួនទៀត ៕

​ប្រភព​៖ ទំព័រ សស​យក ខណ្ឌដង្កោ​

ចំនួនអ្នកទស្សនា

    19560817

  • ថ្ងៃនេះ241
  • ម្សិលមិញ3741
  • សប្តាហ៍នេះ3991
  • ខែនេះ78431
  • ឆ្នាំនេះ333371
  • សរុប19560817