ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្ដីពី”ការតម្រង់ទិសមុខវិជ្ជាសិក្សា និងការរៀបចំវិថីជិវិតសម្រាប់សិស្សជាប់បាក់ឌុប” ដែលរៀបចំឡើងដោយ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន ។
ក្នុងឪកាសនេះដែរ ឯកឧត្តមបានថ្លែងថា៖ យុវជនត្រូវជឿជាក់លើខ្លួនឯង និងមិនត្រូវមានភាពស្រពិចស្រពិលនៅក្នុងជម្រើសរបស់ខ្លួនឡើយ មិនថាយើងចាប់យកជំនាញអ្វី នៅក្នុងវិស័យណាមួយនោះទេ យើងសុទ្ធតែអាចស្វែងរកភាពជោគជ័យបានតាមរយៈការអភិវឌ្ឍជំនាញរបស់ខ្លួន។ ហើយការអភិវឌ្ឍនោះទៀតសោត ត្រូវធ្វើឡើងក្នុងទិសដៅតែមួយ ពោលគឺដើម្បីអនាគតត្រចះត្រចង់របស់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ ៕
ប្រភព៖ ទំព័រ សសយក