ភ្នំពេញ៖ ក្រុមការងារសហព័ន្ធសហភាពយុវជនកម្ពុជា ដឹកនាំដោយអ្នកស្រី ហ៊ុន ដានី នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ចុះទៅជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្ស ដែលទទួលបាននិទ្ទេសខ្ពស់ជាងគេនៅវិទ្យាល័យឈូកវ៉ា ស្ថិតនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ក្នុងនោះអ្នកស្រី ហ៊ុន ដានី ក៏បានពាំនាំនូវថវិកាផ្តល់ជូនសិស្សដែលទទួលបាននិទ្ទេស ខ្ពស់ជាងគេនៅក្នុងវិទ្យាល័យឈូកវ៉ា ឈ្មោះ សៀក ស្រីលាង ភេទស្រី អាយុ១៨ឆ្នាំ ទទួលបានថវិកាចំនួន៨០,០០០០រៀល ប័ណ្ណសសើរ១សន្លឹក និង ឈ្មោះ តាត កែវមុនី ភេទស្រី អាយុ១៨ឆ្នាំ ទទួលបានថវិកាចំនួន៦០,០០០០រៀល ប័ណ្ណសសើរ១សន្លឹកផងដែរ ។
ថ្លែងក្នុងឪកាសជួបសំណេះសំណាលជាមួយសិស្ស និងលោកគ្រូ-អ្នកគ្រូ អ្នកស្រី ហ៊ុន ដានី បានផ្តល់ការណែនាំដល់សិស្សដែលទទួលបាននិទ្ទេសខ្ពស់ជាងគេនៅក្នុងសាលា ឲ្យខិតខំ រៀនសូត្របន្ថែមដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិផង។
អ្នកស្រីក៏បានណែនាំបន្ថែមដល់ សិស្សមិនបានទទួលជ័យលាភីឲ្យបន្តខិតខំរៀនសូត្រឲ្យបានខ្លាំងក្លា ហើយកុំអាក់អន់ស្រពនចិត្ត ត្រូវតស៊ូដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ ជាពិសេសកុំដើរផ្លូវខុសចៀសឲ្យផុតពីបញ្ហាថ្នាំញៀន ៕
ប្រភព៖ ទំព័រ សសយក