ភ្នំពេញ៖ ឆ្លើយតបទៅនឹងការថ្លែងអំណរគុណពីគណៈប្រតិភូនិស្សិតវេជ្ជបណ្ឌិត ចំពោះសណ្តានចិត្តរបស់ ឯកឧត្តម ហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានលះបង់ពេលវេលាដ៏មមាញឹកបានអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម នៅថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០១៥ ។
ឯកឧត្តម ហ៊ុន មានី បានសម្តែងការអបអរសាទរចំពោះជ័យលាភីទាំងអស់ នឹងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូននិស្សិតក្នុងការដណ្តើមបានជោគជ័យទៅបន្តការសិក្សានៅបរទេស ក៏ដូចជាបានលើកមុខមាត់ប្រទេសជាតិទៅក្នុងមជ្ឍដ្ឋានអន្តរជាតិផង
ដែរ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម មានប្រសាសន៍ថា៖ មិនមែនទាល់តែត្រឡប់មកពីបរទេសវិញ ទើបយើងបានជួយប្រទេសជាតិនោះទេ គ្រាន់តែខិតខំប្រឹងប្រែងបានជោគជ័យប៉ុណ្ណេះ គឺយើងបានចូលរួមជាមួយប្រទេសជាតិរួចទៅហើយ តាមរយៈការធ្វើជាគំរូល្អសម្រាប់សិស្សប្អូន និងយុវជនជំនាន់ក្រោយៗទៀត ។
នេះជាលើកដំបូង ដែលសហភាពសហព័ន្ធយុវជនកម្ពុជា មានឱកាសបានជួបជុំជាមួយក្រុមនិស្សិត វេជ្ជបណ្ឌិតឯកទេស ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសបារាំង ៕
ប្រភព៖ ទំព័រ សសយក សង្កាត់ចាក់អង្រែក្រោម