សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចូលរួមកម្មវិធីស្វែងយល់ការពិតស្ដីពី «សមិទ្ធផល២០ឆ្នាំនៃដំណើរការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ» នៅសាលសន្និសិទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
កម្មវិធីនេះ ប្រព្រឹត្តទៅបានក្រោមការរៀបចំដោយ អាជ្ញាធរជាតិអប្សរា និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដោយមានការអញ្ជើញចូលរួមពីផ្នែកពាក់ព័ន្ធមួយចំនួនដូចជា ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស និស្សិត នឹងប្រជាពលរដ្ឋផងដែរ ។
ក្នុងឱកាសនៃកម្មវិធីនេះ បានរៀបចំជាទម្រង់វេទិកា សំណួរ-ចម្លើយទូទៅ ដែលពាក់ព័ន្ធនឹងការបំពេញបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕
ប្រភព៖ ទំព័រ សសយក ខេត្តសៀមរាប