ឯកឧត្តម ហ៊ុន ម៉ា​នី បើក​ស​ន្និសិទ​សារព័ត៌មាន និង​ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល

16-November-2015 | ដោយ មួយឡា

ស្វាយរៀង​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានរៀបចំ ស​ន្និសិទ​សារព័ត៌មាន​និង​ចាប់ឆ្នោត​ចូល​ពូ​ល​ពានរង្វាន់​បាល់ទាត់ Soccer League លើក​ទី​៣ ឆ្នាំ​២០១៥ ដែលមាន​ចំនួន​៣២​ក្រុម​ចូលរួម ។​

​ស​ន្និសិទ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ឯកឧត្តម ស សុខា ប្រធាន​គណៈកម្មាធិការ ប្រតិបត្តិ Soccer League ព្រមទាំង​ឯកឧត្តម លោកជំទាវ ក្រុមការងារ គណៈប្រតិភូ​ដឹកនាំ​ក្រុម​ចូលរួម​ទាំង​៣២​ក្រុម​។

​ដោយ​ក្រុម សស​យក ខេត្តស្វាយរៀង បាន​ចាប់​ចូល​ពូ​ល ក ដែលមាន​ក្រុម សស​យក ខេត្តស្វាយរៀង សស​យក ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ យុវជន វិក​ធូ​រី យុវជន កសិកម្ម​។

​ក្រុម សស​យក ខេត្តស្វាយរៀង នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃ​បើក​ការប្រកួត ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជាមួយ​ក្រុម សស​យក ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ដូច្នេះ​បើ​បងប្អូន អ្នកគាំទ្រ ចង់​ចូលរួម​ទស្សនា សូម​អញ្ជើញ ចូលរួម អោយបាន​ច្រើន​កុះករ នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក វេលា​ម៉ោង​០៤:០០ នាទី រសៀល​៕

​ប្រភព​៖ ទំព័រ សស​យក ខេត្តស្វាយរៀង​

ចំនួនអ្នកទស្សនា

    19560697

  • ថ្ងៃនេះ121
  • ម្សិលមិញ3741
  • សប្តាហ៍នេះ3871
  • ខែនេះ78311
  • ឆ្នាំនេះ333251
  • សរុប19560697