ភ្នំពេញ៖ ក្នុងឱកាសដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា បានទទួលពានរង្វាន់សន្តិភាពអន្តជាតិGUSI សម្រាប់ការដឹកនាំយុវជនការងារមនុស្សធម៌ និងការតស៊ូមតិដើម្បីបេតិកភណ្ឌវប្បធម៌ពីមូលនិធិ GUSI នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
នៅរសៀថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងក្នុនាមជាប្រធានគណៈចលនាមហាជនព្រមទាំងសមាជិកសមាជិកាបានអញ្ជើញចូលរួមអបអរសាទរនៅពហុកីឡាដ្ឋានជាតិអូឡាំពិកជូនចំពោះឯកឧត្តម ហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសមាជិកសភាវ័យក្មេង នៃកម្ពុជា ដែលឯកឧត្តមបានទទួលពានរង្វាន់សន្តិភាពអន្តជាតិGUSI សម្រាប់ការដឹកនាំយុវជនការងារមនុស្សធម៌និងការតស៊ូមតិដើម្បីបេតិកភណ្ឌវប្បធម៌ពីមូលនិធិ GUSI នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
តាមរយៈការទទួលពានរង្វាន់នេះបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបបានខិតខំពុះពារ និងបង្កើតនូវគំនិតច្នៃប្រឌិតដើម្បីបុព្វហេតុសង្គមកម្ពុជាទាំងមូល ។
គួរបញ្ជាក់ផងដែរថាក្នុងចំណោមឥស្សរជនទាំង១៩រូបដែលត្រូវបានទទួលពានរង្វាន់គឺមានតែព្រះរាជាណាចក្រកម្ពុជាទេដែលមានភាពវ័យក្មេងជាងគេ នេះបានបង្ហាញឲ្យឃើញថាកម្ពុជាបានបោះជំហានមួយផ្នែកទៀតក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត ៕
ប្រភព៖ ទំព័រ សសយក ប៉ៃលិន