ភ្នំពេញ៖ ក្រោមកិច្ចសហការរៀបចំរវាង អង្គការយូណេស្កូ ក្រសួងទេសចរណ៏ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ក្រសួងបរិស្ថាន និងសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធយុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាស្ទីក និង យុទ្ធនាការប្រទេសខ្ញុំគ្មានថង់ប្លាស្ទីក បានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៥ នៅសួនច្បារមុខវត្តបុទុមវតី រាជធានីភ្នំពេញ ។
យុទ្ធនាការនេះ ប្រព្រឹត្តទៅបានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អនុរដ្ឋលេខាធិការតំណាងក្រសួងបរិស្ថាន និងលោកស្រី Anne Lemaistre នាយិកាអង្គការយ៉ូណេស្កូប្រចាំនៅកម្ពុជា និងមានអ្នកចូលរួមសរុបប្រមាណជា ៥០០នាក់។
យុទ្ធនាការនេះដែរ គឺដើម្បីបង្វែរស្មារតីយុវជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈឲ្យចាប់អារម្មណ៍ពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទីក និងបណ្តុះវប្បធម៌ស្រលាញ់ និងថែរក្សាបរិស្ថានបៃតង តាមរយៈការអនុវត្តគោលការណ៏ (3Rs) ការកាត់បន្ថយ (Reduce) ការប្រើប្រាស់ឡើងវិញ (Reuse) និងការកែច្នៃ (Recycle)៕
ប្រភព៖ ទំព័រ សសយក