ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរសង្កាត់-ភូមិ និងយុវជន សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី ឈ្នាង ផាន់ ណារី សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកលៀប បាននាំយកអំណោយទៅចែកជូន និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចំនួន ៥ គ្រួសារ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥ គីឡូក្រាម , មី១កេសតូច ,ទឹកត្រី ១យួ ,ទឹកស៊ីអ៊ីវ១យួ ,ទឹកសុទ្ធ២យួ , សារុង១ និងថវិការ ១០ ម៉ឺនរៀល។
អំណោយទាំងអស់នេះជាទឹកចិត្តដ៏ជ្រះថ្លារបស់ ឯកឧត្ដម អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌ ឯកឧត្ដម ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយសង្កាត់ លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌ និង លោក ព្រាប មុនី ចៅសង្កាត់ព្រែលៀប៕