កណ្តាល៖ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះ បានប្រារព្ធពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់កាយរិទ្ធិ ជាតិកម្ពុជា សិស្សានុសិស្សាចំនួន៩៤០នាក់។
ក្នុងឱកាសនោះ លោក អ៊ូ ឈាង អភិបាលស្រុក បានឡើងអានរបាយការណ៍ជូនគណៈអធិបតីថា អាជ្ញាធរស្រុកកៀនស្វាយក្រោមការដឹកនាំពីសំណាក់សមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យទូទាំងប្រទេសបានមានសន្តិភាព និងសន្តិសុខល្អប្រសើរ ព្រមទាំងមានភាពរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ភិរុណ និងឯកឧត្តម ម៉ក់ ពេជ្ចរិទ្ធ បានមានប្រសាសន៍ថា ថ្ងៃនេះក្មួយៗជាកាយរិទ្ធជាតិកម្ពុជាត្រូវបំពាក់កន្សែងជូនដល់ ចំនួន៩៤០នាក់ ព្រោះក្មួយៗជាទំពាំងស្នងឬស្សី និងត្រូវខិតខរៀនសូត្របន្តទៀត។
សូមបញ្ចាក់ថា សិស្សានុសិស្សកាយរិទ្ធិជាតិកម្ពុជា ចំនួន៩៤០នាក់ ក្នុងម្នាក់ៗបានទទួលថវិការ១ម៉ឺនរៀល និងកន្សែងពោះគោ១ ដោយឡែកក្រុមភ្លេងកាយរិទ្ធិជាតិកម្ពុជា៤០នាក់ក្នុងម្នាក់ៗបានទទួល ថវិកា៥ម៉ឺនរៀល និងកន្សែងពោះគោ១។ ចំណែកលោកគ្រួអ្នកគ្រូ លោកមេឃុំ ជាង១០០នាក់ បានកន្សែងពោះគោក្នុងម្នាក់១ផងដែរ៕