ព្រះវិហារ៖ កាលពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៦ សហគមន៍តំបន់ការពារការពារធម្មជាតិជីឱកបឹងប្រិយ៍ ក្នុងដែនជម្រកសត្វព្រៃបឹងពែរភូមិសាស្ត្រខេត្តព្រះវិហារ មានរៀបចំធ្វើពិធីសម្ពោធសួនសត្វព្រៃសហគមន៍តំបន់ ក្រោមអធិបតីភាពឯកឧត្តម យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រវិហារ គណៈកម្មការ និងសមាជិកសហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូសរុបចំនួន២៥០នាក់។
ការសម្ពោធសួនសត្វព្រៃដែលមានទំហំ ២៨ ហិកតា ដែលមានប្រភេទប្រើស ឈ្លូស និងជ្រូកព្រៃ សរុបចំនួន២១ក្បាល គឺជាសមិទ្ធផលថ្មីមួយទៀតរបស់សហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រិយ៍ ក្រោមការឧបត្ថម្ភគាំទ្រពីគម្រោងជំរុញភាពធន់របស់សហគមន៍ជនរស់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាស នេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ចូលរួមថែរក្សានិងអភិរក្សជីចម្រុះ បណ្តុះស្មារតីស្រលាញ់បរិស្ថាន ធនធានធម្មជាតិ បង្កើននូវមុខរបរ និងប្រាក់ចំណូលបន្ថែមនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជាទីកន្លែងសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅមូលដ្ឋាន៕