ស្ទឹងត្រែង៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋបាលស្រុកសៀមប៉ាង បើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាង។
កិច្ចប្រជុំនេះដែរមានការចូលរួមពីលោកលោកស្រីជាមន្ត្រីសាលា ស្រុក ការិយាល័យជុំវិញស្រុក កំលាំងទាំង” ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍មេភូមិនិង ជាច្រើននាក់ផងដែរ។ -
នាឱកាស នោះលោក ស៊ី សួន អភិបាលស្រុកសៀមប៉ាង បានមានមតិសំណេះសំណាលនិងបានធ្វើការស្នើសូម ដល់សមត្ថកិច្ចនិងអាជ្ញាធរ ត្រូវបង្កើនការយកចិត្ត អប់រំផ្សព្វផ្សាយ ស្ដីពីការអប់រំនិងការអនុវត្តច្បាប់ចរាចរណ៍ សំដៅឲ្យមានការចាប់អារម្មណ៍ដល់ប្រជាពលរដ្ឋ ឬក៏បើសិនជាអាចមានលទ្ធភាព យើងអាចទិញឌីសដែលគេផលិតជាខ្សែភាពយន្តក៏បានយកមកចាក់តាមមីក្រូនៅតាមភូមិឃុំនិងទីប្រជុំ ហើយលោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណ ដល់បណ្ដាព័ត៌មានទូរទស្សន៍ខ្លះដែលបានយកចិត្តនិងផ្សព្វផ្សាយលើការងារគ្រប់ រូបភាពដូចជា ចរាចរណ៍ គ្រឿងញៀន--។ល។បានល្អ លោកអភិបាលស្រុក ក៏បានបន្តដែរថា យើងរស់នៅក្នុងសង្គមមួយគឺត្រូវធ្វើការជួយចែករំលែកនិងសហការគ្នាទើប សង្គមមានការអភិវឌ្ឍទោះបីជាមិនបានទាំងស្រុងក៏កាត់បន្ថយគ្រោះថ្នាក់ បានមួយកំរិតដែរ ៕