ព្រៃវែង៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចុះពិនិត្យមើលស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅភូមិ បារាយណ៍ ឃុំបារាយណ៍លិច ក្រុងព្រៃវែងខេត្តព្រៃវែង។
ការចុះត្រួតពិនិត្យក៏មានការចូលរួមពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងមន្ត្រីមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុក មេឃុំនិងមន្ត្រីដែលពាក់ព័ន្ធច្រើនរូបទៀត។
នាឱកាសនោះ២០១៦ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើការសំណេះសំណាលទៅកាន់បងប្អូនប្រជាកសិករនិងសាកសួរសុខទុក្ខប្រកបដោយភាពរីករាយកកក់ក្ដៅបំផុត។
បន្ទាប់មកឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុនបានជួយឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន០៩កានដើម្បីចាក់ម៉ាស៊ីនបូបទឹកដាក់ស្រែបន្តទៀត។
ឆ្លៀតពេលនោះដែរឯកឧត្តមបណ្ឌិតក៏ បានអញ្ជើញទៅមើលកសិករគំរូ ដាំឪឡឹកនៅភូមិព្រៃកំពែង ឃុំព្រៃក្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានឧបត្ថម្ភប្រេងម៉ាស៊ូត មួយចំនួនផងដែរដើម្បីកសិករប្រោះប្រាស់ក្នុងការស្រោចស្រពដំណាឪឡឹក៕