ភ្នំពេញ៖នាថ្ងៃ ទី១២ ខែ កុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម កែវ រតនៈ បានផ្តួចផ្តើម និងដឹកនាំក្រុមយុវជនអគ្គីសនីកម្ពុជា នាំយកថវិកាចំនួន ១៤,៥០០ដុល្លាសហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ពិធីនេះដែរមានការចូលរួមពីក្រុមយុវជនអគ្គីសនីកម្ពុជា យុវជនខណ្ឌ សង្កាត់ និងមន្ត្រីរាជការអគ្គីសនីកម្ពុជា ជាច្រើននាក់ផងដែរ។
នាឱកាសនោះ ឯកឧត្តម កែវ រតនៈ បានមានមតិលើកឡើងដែរថា៖ការផ្តួចផ្តើមដ៏ប្រពៃរបស់យុវជន យុវនារីអគ្គិសនីកម្ពុជាបានក្លាយទៅជាអំណោយ ដែលកើតឡើងពីការរួបរួមសាមគ្គីដែលមានទឹកប្រាក់សរុបរហូតដល់១៤,៥០០ ដុល្លាសហរដ្ឋអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ប្រើប្រាស់សង្គ្រោះជីវិតកុមារកម្ពុជា។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ថវិកាអំណោយជាទឹកចិត្តរបស់ ថ្នាក់ដឹកនាំ និង យុវជនយុវនារី រួមគ្នាជាមួយបងប្អូនអតិថិជននៃអគ្គិសនីកម្ពុជាដែលចង់ ចូលរួមជួយកុមារក្រីក្រកម្ពុជាមកពីគ្រប់ខេត្ត ក្រុងទាំង២៥។
តំណាងមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Denis Laurent បានថ្លែងនូវអំណរគុណដោយស្មោះចំពោះការផ្តួចផ្តើមដ៏ចំទិសដៅនេះ របស់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា សូមកោតសរសើរ និងមានមោទនភាពខ្ពស់ចំពោះ និយោជិក និងបងប្អូនជាសប្បុរសជនទាំងអស់ដែលបានរួមគ្នាក្នុងចលនាមនុស្សធម៌នេះចូលរួមដល់ មន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ យើងខ្ញុំនិងសូមជូនពរដល់ស្ថប័នអគ្គីសនីកម្ពុជាសូមជួបតែសំណាងល្អនិងមានសេចក្ដីសុខគ្រប់ប្រការដើម្បីដឹកនាំសង្គមកម្ពុជាឲ្យមានការរីកចំរើនតាមនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕