១៤ កុម្ភៈ បង្ហាញ​ក្ដី​ស្រឡាញ់ ការគោរព ការគាំទ្រ និង​ការយកចិត្តទុកដាក់​ចំពោះ​អ្ម​ក​ជុំវិញខ្លួន​យើង​

15-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ថ្ងៃទី១៤ កុម្ភៈ បង្ហាញ​ក្ដី​ស្រឡាញ់ ការគោរព ការគាំទ្រ និង​ការយកចិត្តទុកដាក់​ចំពោះ​អ្ម​ក​ជុំវិញខ្លួន​យើង​ដូចជា ឱ​ពុក​ម្ដាយ លោកគ្រូ អ្នកគ្រូ ពិសេស​ប្អូនៗ​នៅ​កុមារកំព្រា​!!!

​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ជា​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នេះ សហភាព​សហព័ន្ធ​យុវជន រាជធានី​ភ្នំពេញ និង​ខណ្ឌ​ជ្រោយចង្វារ បាន​នាំយក​នូវ​ថវិកា និង​សម្ភារៈ​មូលនិធិ​ក្ដី​ស្រឡាញ់​រៀបចំ​ដោយ សស​យក រាជធានី​ភ្នំពេញ ដែល​បានមកពី​ការបរិច្ចាគ​ពី​សំណាក់ មន្ត្រីរាជការ ព្រះសង្ឃ និ​សិ​ត្ស សិស្សានុសិស្ស អាជីវករ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ជួយ​ដល់​ប្អូនៗ​នៅតាម​មណ្ឌល​កុមារកំព្រា និង​មន្ទីរពេទ្យ​គុន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​ប្អូនៗ​នៅ​មណ្ឌល​កុមារកំព្រា "​សមាគមន៍​អភិវឌ្ឍន៍​គ្រួសារ​ពលី និង​កុមារកំព្រា ហៅ​កាត់ SFODAS" ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ការស្រឡាញ់ ការគាំទ្រ និង​ការយកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ពួក​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​។ ថវិកា និង​សម្ភារៈ​ដែល​មណ្ឌល​ទទួល​បាន​មានដូចជា​:
.១គ្រឿងឧបភោគ​បរិភោគ​
​អង្គរ ១៥ កា​រ៉ុង  មី ០៥ កេស  ទឹកស៊ីអ៊ីវ ០៤ យួរ  ទឹកត្រី ០៤ យួរ  អំបិល ១០ kg ស្កសរ ២៥ kg  ត្រីខ ១០ យួរ ឆៃប៉ូវ​ផ្អែម ១៥ kg  នំ​កញ្ចប់ ០១ ប្រអប់ ស្ករ​គ្រាប់ ០៥ កញ្ចប់ Angkor Milk ១២ យួរ នំ​ស្រួល​យ​លី លី (​កន្លះ​កេស​) ។​
២ គ្រឿង​ប្រើប្រាស់​
​ដែក​ដុស​ឆ្នាំ ៥ ផ្ទាំង  សាប៊ូ​លាងចាន ០១ កេស  សាប៊ូ​ដុស​ខ្លួន ៥០ ដុំ  សាប៊ូកក់សក់ ៧៥០ ក​ញ្ចប់សៀវភៅសរសេ ៥០ ក្បាល  សៀវភៅ​រឿងនិទាន ០១ កេស  ប៊ិច ១០០ ដើម  ខ្មៅ​ដៃ ៥០ ដើម  កូ​ល័​រ ៥០ ប្រអប់  ជ័រលុប ៥០ ដុំ បន្ទាត់ ៥០ ដើម  សម្ភារៈ​កីឡា ១០ គ្រាប់ ច្រាស់​ដុសធ្មេញ ៥០ ដើម  ថ្នាំដុសធ្មេញ ៥០ ប្រអប់  សាប៊ូ​ម្ស៉ៅ ១ ឡូ
៣. ឧបត្ថម្ភ​មណ្ឌល និង​កុមារកំព្រា​
-​ជូន​មណ្ឌល​ថវិកា​ចំនួន ៣,០០០,០០០ រៀល​
-​ជូន​កុមារកំព្រារ៥០ នាក់ ថវិកា​ក្នុង​ម្នាក់ ៥,០០០​រៀល​
-​ជូន​អ្នក​មើលថែ​កុមារ ៤ នាក់ ថវិកា​ក្នុង​ម្នាក់ ២០,០០០ រៀល និង​ស៊ឹង ចំនួន ០៤ សំពត់​។​
​ក្នុងនោះ​ដែល​លោក ជូន ប៊ុន​រឿន និង​លោកស្រី រ័ត្ន ស្រី​យ៉ា បាន​ជូន​ដល់​កុមារ​នូវ បាយ ៨០ កញ្ជប់ , ទឹក​សុទ្ធ ៨០ ដប​, និង​ទឹក​ផ្លែឈើ ៨០ កំប៉ុង​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19587067

  • ថ្ងៃនេះ3291
  • ម្សិលមិញ4091
  • សប្តាហ៍នេះ3291
  • ខែនេះ23361
  • ឆ្នាំនេះ359621
  • សរុប19587067